តើមានប៉ុន្មានអ្នកស្គាល់ខេត្តបន្ទាយមានជ័យខ្លះតោះចូលអានមើល

  • 2017-12-16 02:41:38
  • Views 848

Shares

what-to-see-in-banteay-meanchey-serei-saophoan

បន្ទាយមានជ័យ (អ.ស.អ.: [ɓɑntiəj miən cɨj]) ជា ខេត្ត មួយនៃប្រទេសកម្ពុជាស្ថិតនៅចុងពាយព្យ។ មានព្រំខេត្តជាប់ខេត្តឧត្តរមានជ័យ និង សៀមរាបនៅខាងកើត បាត់ដំបងនៅខាងត្បូង និងមានព្រំដែនរួមអន្តរជាតិជាមួយថៃនៅខាងលិច។ ទីរួមខេត្ត និងទីក្រុងធំបង្អស់គឺសិរីសោភ័ណ។

បន្ទាយមានជ័យគឺជាខេត្តធំបង្អស់ទី១៣ ក្នុងប្រទេសកម្ពុជា។ ដោយមានប្រជាជន ៦៧៨០៣៣ នាក់ វាជាប់លេខជាខេត្តធំទី ១០ ប្រចាំប្រទេស។ ក្រុងប៉ោយប៉ែតនៅប៉ែកខាងលិចនៃខេត្តគឺជាព្រំដែនអន្តរជាតិឆ្លងចូលទៅប្រទេសថៃ។ បន្ទាយមានជ័យគឺជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលជាប៉ែកភាគនៃដែនជំរកជីវមណ្ឌលទន្លេសាប។

តំបន់នេះជាផ្នែកមួយនៃអាណាចក្រខ្មែរ ដោយសារនៅភាគខាងជើងខេត្តគេឃើញមាន ប្រាសាទបន្ទាយឆ្មារ ដែលគេជឿថាត្រូវបានសាងឡើងនៅរវាងសតវត្សទី១២ និង ទី១៣។ ប្រាសាទដែលគេស្គាល់តិចតួចជាងគេគឺ ប្រាសាទបន្ទាយនាងនិង បន្ទាយទ័ព។[ត្រូវការអំណះអំណាង] នៅសតវត្សទី ១៧ សៀមបានឈ្លានពានកាន់កាប់ប្រទេសកម្ពុជា ហើយបានប្រែឈ្មោះខេត្តបន្ទាយមានជ័យជាខេត្តស៊ីសុផុន។ នៅឆ្នាំ ១៩០៧ សៀមបានប្រគល់ខេត្តនេះទៅបារាំង ដែលក្រោយមកត្រូវបានបញ្ចូល ជាដីខេត្តបាត់ដំបងវិញ។នៅឆ្នាំ ១៩៨៨ ខេត្តបន្ទាយមានជ័យត្រូវបានបំបែកចេញពីខេត្តបាត់ដំបង ដោយមានស្រុកដំបូង៥គឺ ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក។

bmc2

នៅឆ្នាំ ១៧៩៥ សៀមបានត្រួតត្រាលើប្រទេសកម្ពុជាភាគខាងលិច ហើយបានធ្វើឱ្យតំបន់នោះក្លាយជាខេត្តសៀមនៃកម្ពុជាភាគខាងក្នុងដែលមានទីរដ្ឋបាលនៅព្រះដំបង (បាត់ដំបង)។ ខេត្តនេះបានបន្តក្រោមការត្រួតត្រារបស់សៀមរហូតដល់ឆ្នាំ១៩០៧ នៅពេលនោះសៀមបានជួញប្រែនៅខាងក្នុងកម្ពុជាដើម្បីយកទំនិញត្រឡប់ទៅត្រាច និង ដានជ័យវិញ។ ក្នុងឆ្នាំដដែល ព្រះបានស៊ីសុវត្ថិបានសំរេចព្រះទ័យបំបែកខេត្តកម្ពុជាភាគខាងក្នុងដែលត្រឡប់មកវិញទៅជាខេត្តបាត់ដំបង (ដែលរួមមានសិរីសោភ័ណ) និងខេត្តសៀមរាប។ នៅគ្រាដែលថៃបានបញ្ចូលកម្ពុជាប៉ែកខាងលិចជាទឹកដីរបស់ខ្លួនឡើងវិញ នៅឆ្នាំ១៩៤១ សិរីសោភ័ណបានបំបែកចេញពីខេត្តបាត់ដំបង និងមានទីរួមខេត្តរដ្ឋបាលនៅខេត្តវិបុលសង្គ្រាមដែលបានបន្តរហូតដល់ឆ្នាំ១៩៤៦ នៅពេលដែលតំបន់នោះទាំងស្រុងបានបង្វែរត្រឡប់មកក្រោមការគ្រប់គ្រងរបស់បារាំង។[ត្រូវការអំណះអំណាង]

កំឡុងសង្គ្រាមរដ្ឋប្បវេណីកម្ពុជាក្នុងខេត្តបន្ទាយមានជ័យពីទសវត្សឆ្នាំ១៩៧០ និង ទសវត្ស១៩៨០គឺជាខ្សែត្រៀមជួរមុខក្នុងការប្រយុទ្ធគ្នាជាច្រើន ហើយក៏ធ្វើឱ្យវាក្លាយជាខេត្តមួយក្នុងចំណោមខេត្តទាំងបីដែលសំបូរគ្រាប់មីនច្រើនជាងគេបង្អស់ក្នុងប្រទេសកម្ពុជារួមគ្នានឹងខេត្តប៉ៃលិន និងបាត់ដំបង។

ខេត្តបន្ទាយមានជ័យស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជា និងមានចម្ងាយ ៣៦០ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ខេត្តដែលនៅជុំវិញមាន ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និង ខេត្តសាកែវ និងខេត្តបុរីរ៉ាំ របស់ប្រទេសថៃ។ ប៉ោយប៉ែតជាទីប្រជុំជននៅជាប់ជាយដែនជាមួយថៃ។ ប៉ោយប៉ែតជាកូនសោរសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងវិស័យពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។ ប៉ោយប៉ែតនៅជាប់នឹងក្រុងអារញ្ញប្រាថេត (ឬហៅដោយខ្លីថាអារញ្ញដែលនៅខាងថៃ។ ផ្ទៃដីខេត្តភាគច្រើនជាតំបន់ទំនាប ជាមួយនឹងតំបន់ភ្នំខ្លះៗនៅភាគខាងជើងនិងខាងកើត។ ស្ទឹងសំខាន់ៗមាន ស្ទឹងមង្គលបុរី និង ស្ទឹងស៊ីសុផុន។

bmc3

សីតុណ្ហភាពមធ្យមរបស់ខេត្តបន្ទាយមានជ័យគឺនៅចន្លោះពី៣០ទៅ៣៣អង្សា។ អាកាសធាតុមានលក្ខណៈក្ដៅសើមដូចនៅទូទាំងប្រទេសកម្ពុជាដែរ។ រដូវវស្សាចាប់ពីខែមិថុនាទៅតុលា រដូវរងារចាប់ពីខែវិច្ឆិកាដល់កុម្ភៈ និងរដូវក្ដៅចាប់ពីខែមិនាទៅខែឧសភា។

ខេត្តបន្ទាយមានជ័យមានប្រជាជនសរុប ៨១៦ ៣៨២ ឬ ៥,២៤២%នៃប្រជាជនកម្ពុជាសរុប (ទិន្នន័យរដ្ឋាភិបាលកម្ពុជាឆ្នាំ២០០៧)។ ក្នុងនោះមានបុរស ៤០២ ២០១ (ត្រូវជា៤៩,១១%) និង ស្ត្រី ៤១៤ ១៨១ (ត្រូវជា៥០,៨៩%)។ អត្រាកំនើនប្រជាជនស្មើនឹង ៥,៩៣%។ ប្រជាជនខេត្តបន្ទាយមានជ័យ៩៣%ជាកសិករ ៥%ជាពាណិជ្ជករ ១,១៧%ជាអ្នកនេសាទ និង ០.៨៣%ទៀតជាមន្ត្រីរាជការ។

សេដ្ឋកិច្ចខេត្ត៩៣%ពឹងផ្អែកលើកសិកម្មនិងនៅសល់៧%ទៀតគឺការនេសាទនិងពាណិជ្ជកម្ម។ ដោយសារតែខេត្តនេះមានព្រំដែនជាប់នឹងប្រទេសថៃ អាជីកម្មបនល្បែង (កាស៊ីណូ) កំពុងតែរីកដុះដាលយ៉ាងខ្លាំង ដែលកំពុងក្លាយជាប្រភពចំនូលដ៏សំខាន់សំរាប់ខេត្ត។

ផ្សារ៖ កណ្ដាលហ៊ុយគា គុត្តសត ចំការគ ជប់វ៉ារី អគ្គ ថ្មពួក ទឹកថ្លា និមិត្ត បន្ទាយឆ្មារ បន្ទាយនាង ប៉ោយប៉ែតថ្មី ភ្នំតូច ភ្នំធំ ភ្នំស្រុក មង្គល មង្គលបុរី ម៉ាឡៃ រលួស រហាត់ទឹក រ៉ាថ្មី រាត្រី ហ៊ុយឡេង សិរីសោភ័ណ សែនជ័យដីថ្មី(សហគមន៍) សឿ ស្វាយចេក អូរស្ងួត អូរអំបិល

ប្រភពវិគីភីឌៀ

 

Recently Posts