iPad Xចេញ​រូបរាងហើយដោយ​មាន​ភ្ជាប់​មក​ជាមួយ​ប៊ិច​ទៀតផង

  • 2017-12-15 01:38:48
  • Views 21

Shares
ipadx-6_large

iPad Pro + iPhone X = iPad X ជាគំរូរចនាថ្មីរបស់លោក Martin Hajek ដែលលោកបានស្រមៃគូសវាស iPad ជំនាន់ក្រោយ នឹងមានរាងស្ដើង ទំហំអេក្រង់ ១២,៩អ៊ិង ដោយកញ្ចក់អេក្រង់លាតពេញផ្ទៃខាងមុខ។

តាមការរចនានោះ iPad X នឹងមានបំពាក់មុខងារពិសេស TrueDepth Camera គាំទ្រការស្កេនផ្ទៃមុខដោះសោនិងការកម្សាន្តជាមួយ Animoji បន្សំនឹងការប្រើប្រាស់ Apple Pencil ដ៏ស៊ីវិល័យថែមទៀតផង។

ipadx-5_large

មានការលេចឮកន្លងទៅថា iPad X មានការរចនារូបរាងស្រដៀងគ្នា iPad Pro ឆ្នាំ ២០១៨។ វាបានដកប៊ូតុង Home ចេញពីផ្ទៃអេក្រង់ ហើយប្រើមុខងារ Face ID ជំនួសដោយ Touch ID នាពេលបច្ចុប្បន្នវិញ៕

ipadx-2_large
Recently Posts