វិធីងាយៗក្នុងការណ្ដុះផ្សិតម្ជុល

  • 2017-11-24 13:46:26
  • Views 73

Shares

១. ការរៀបចំកន្លែងបណ្ដុះ៖
– ផ្សិតម្ជុល វាត្រូវការដុះក្នុងសីតុណ្ហភាពត្រជាក់ល្មម យើងត្រូវជ្រើសរើសកន្លែងដែលត្រជាក់សម្រាប់ធ្វើរោងបណ្ដុះ វា ។

092702ketct5ydzecsfmya

២. សមាសធាតុផ្សំ៖
ដើម និងស្លឹកសណ្ដែកបាយហាន់ឲ្យម៉ដ្ឋ កន្ទក់ កំទេចអាចម៍រណារ សំបកសណ្ដែកដីកិនឲ្យម៉ដ្ឋ អាចម៍រណារពីដើម កៅស៊ូ អាចម៍រណារឈើខ្លឹម អាចម៍រណារដើមពោធិ៍ ចំបើងហាន់ឲ្យម៉ដ្ឋ ស្នូលពោតកិនឲ្យម៉ដ្ឋ កាកអំពៅ ឬសំបក ចេក ។
៣. វិធីផ្សំវត្ថុធាតុសម្រាប់បណ្ដុះ៖
– វិធីសាស្ត្រទី១៖ អាចម៍រណារ ៧៧%, កន្ទក់ ២០%, ស្ករស ១%, កំបោរស ១%, ជី super phosphate ១% បន្ថែមទឹកឲ្យបានសំណើម ៦០-៧០% pH = ៦,៥ ។
– វិធីសាស្ត្រទី២៖ ចំបើងហាន់ឲ្យម៉ដ្ឋ ៧២%, កន្ទក់ ២០%, ស្នូលពោតកិន ៥%, ស្ករស ១%, ជី Super phosphate ១% កំបោរស ១% បន្ថែមទឹកឲ្យបានសំណើម ៦០-៧០%, pH = ៦,៥ ។

092705ja67yyply66l11c7

ចំពោះចំបើងគឺត្រូវយកចំបើងដែលបានផ្អាប់ក្លាយជាកំប៉ុស្ត៍ចាប់ពី៣-៦ខែ តែប្រសិនបើអ្នកត្រូវការបន្ទាន់អ្នកអាច យកវាដាក់ត្រាំទឹក និងដាក់ហាលថ្ងៃរយៈពេល៣ថ្ងៃអាចយកទៅប្រើបាន ។
៤. វិធីបណ្ដុះ និងថែទាំ៖
– ដាក់ច្រកវត្ថុធាតុផ្សំដែលលាយរួចទាំងអស់ទៅក្នុងថង់ប្លាស្ទិច (ឬអាចប្រើដបកែវក៏បាន) ដែលអាចដាក់បាន បរិមាណ ៤-៥ខាំ ។

– ពេលច្រករួចត្រូវឲ្យផ្ទៃខាងលើមានភាពរាបស្មើ និងត្រូវធ្វើរន្ធតូចមួយសម្រាប់ដាក់មេផ្សិត ។
– ទុកចន្លោះខាងលើប្រមាណ ២តឹក ដែលអាចឲ្យផ្សិតលូតលាស់បាន ។
– យកក្រដាសមករុំព័ទ្ធជុំវិញថង់នេះ ដោយទុកឲ្យលយទៅខាងលើ ។
– ដាក់ចំហ៊ុយវារយៈពេលប្រមាណ៣០នាទី ដើម្បីសម្លាប់មេរោគផ្សិតផ្សេងៗ រួចយកវាមករក្សាទុកនៅត្រឹម ២៥ អង្សា រួចដាក់មេផ្សិតចូលរន្ធនោះ ដែលមេផ្សិត១ដបអាចដាក់បណ្ដុះបានពី ៣០-៤០ ថង់ ។
– បន្ទាប់ពីដាក់មេផ្សិតហើយរក្សាវានៅលើរានឈើ ឬឫស្សី ដែលមានទទឹង១ម៉ែត្រ បណ្ដោយតាមទីតាំងដែលមាន ដោយធ្នើនីមួយៗត្រូវមានកម្ពស់ពីគ្នា ៥-៦តឹក ។

– ត្រូវរក្សាវាក្នុងរោងដែលមានសីតុណ្ហភាពពី២០-២៣អង្សា រយៈពេលពី២០-៣០ ថ្ងៃយើងអាចចាប់ផ្ដើមប្រមូល ផលបាន ។
– នៅពេលដែលផ្សិតចាប់ផ្ដើមដុះយើងត្រូវរក្សាសំណើមក្នុងរោង៨០-៨៥% និងត្រូវរក្សាឲ្យមានពន្លឺផង
– នៅពេលដែលផ្សិតដុះបានវែងបន្តិចយើងត្រូវរក្សាសំណើមក្នុងរោង៧៥-៨០% និងត្រូវរក្សាឲ្យមានពន្លឺផង
– នៅពេលដែលផ្សិតដុះបានវែងបន្តិច យើងត្រូវរក្សាសំណើមក្នុងរោង ៧៥-៨០% និងមិនតម្រូវឲ្យមានពន្លឺក្នុង រោងទេរហូតដល់ពេលប្រមូលផល ។

 

092701l4lwfwq4vvifz8sv
Recently Posts