អ្នកនាង អម្ពរ ទេវី គ្រោង​នឹងវិលត្រឡប់​មក​ស្រុកកំណើតវិញ​នា​ដើមឆ្នាំ​២០១៨ឆាប់ៗខាងមុខនេះ

  • 2017-12-15 01:16:51
  • Views 124

Shares
J20160816-9

តារាសម្ដែងជើងចាស់ អ្នកនាង អម្ពរ ទេវី គ្រោងនឹងមកស្រុកកំណើតរបស់ខ្លួននាដើមឆ្នាំ២០១៨ ដើម្បីថតខ្សែរភាពយន្តភាគថ្មី ដែលគេដឹងថា នឹងមានការសម្រិតសម្រាំងប្លង់យ៉ាងល្អ សម្រាប់តារាឯក ជំនាន់ទសវត្សរ៍ ៩០រូបនេះ។

បើតាមប្រភពស្នើរមិនឲ្យបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ថា ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ ២០១៨ ខាងមុខនេះ អ្នកនាង អម្ពរ ទេវី នឹងធ្វើដំណើរពីអាមេរិក មកកាន់កម្ពុជាសាជាថ្មីម្ដងទៀត ក្នុងគោលបំណងថតរឿងភាគថ្មីឲ្យផលិតកម្មក្នុងស្រុកមួយគឺរឿង “ឆន្ទា”ដោយមានរយៈពេល ២ ខែ ទើបថតចប់។

s149_large

ប្រភពដដែលបន្តថា អ្នកនាង អម្ពរ ទេវី នឹងសម្ដែងជាតួអង្គ “ឆន្ទា” ក្នុងរឿងភាគថ្មី “ឆន្ទា” តែម្ដង ទើបតម្រូវឲ្យនាង ស្នាក់នៅកម្ពុជារយៈពេលយូរ ទម្រាំតែថតចប់ ព្រោះមានប្លង់សំខាន់ៗ ជាច្រើនដែលត្រូវថត។ "រឿង “ឆន្ទា” ខ្ញុំជឿជាក់ថា អ្នកនាង អម្ពរ ទេវី នឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីពុកម៉ែបងប្អូន ហើយក្រោយពីថត រឿងនោះ នឹងត្រូវដាក់បញ្ចាំងនៅទូរទស្សន៍ក្នុងស្រុក១ បន្ទាប់ពីចូលឆ្នាំថ្មីប្រពៃណីខ្មែររួចរាល់។ ដោយសារតែតម្រូវការថតរយៈពេល យូរដូច្នេះហើយ ទើបខាងផលិតកម្មបាន ត្រៀមប្លង់សម្រាប់តែអ្នកនាង អម្ព ទេវី ដែលមកដល់ភ្លាម គឺចាប់ផ្តើមថតប្លងរបស់នាងតែម្តង"។

ទោះជាយ៉ាងណា ការអះអាងបែបនេះ នៅតែមិនប្រាកដថា តារាសម្តែងឆ្នើមខាងលើនឹងមកដល់កម្ពុជា ក្នុងអំឡុងពេលណានោះទេ ដោយគ្រាន់តែដឹងថា ពេលនេះ អ្នកនាងកំពុងរត់ការដាក់ច្បាប់កន្លែង ការងារនៅសហរដ្ឋអាមេរិក ដើម្បីរៀបចំពេលមកស្រុកកំណើតនឹងចាប់ដំណើរការថតភាពយន្តភ្លាមៗ ព្រោះតែពេលវេលាមិនអាចកំណត់ច្បាស់លាស់។

de6e05802b78ccadb4c9ee934a3eeac5_large

ចំណែក ផលិតកម្ម LD Picture ក៏បានបង្ហើបប្រាប់ថា តារាសម្តែងមានប្រជ្រុយស្នេហ៍ អម្ព ទេវី នឹងចូលរួមសម្តែងឲ្យផលិតកម្មរបស់ខ្លួនក្នុង រឿង “កាកី” ប៉ុន្តែមិនបញ្ចេញឲ្យដឹងថានឹងសម្តែងតួអង្គ អ្វីនៅឡើយទេ ខណៈពេលដែលតារារូបនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងលើនៅក្នុងវិស័យ ភាពយន្តខ្មែរនៅដំណាក់កាលមួយរយៈពេលចុងក្រោយនេះ៕

 

ប្រភព៖ ដើមអម្ពិល ប្រែសម្រួល៖ ឈាង

ប្រភពខ្លីៗ

Recently Posts