ត្រៀមអាវរងារទុកឲ្យហើយបងប្អូនចាប់ពីថ្ងៃទី១៩ទៅកម្ពុជានឹងចុះត្រជាក់ដល់ទៅ១៦អង្សារ

  • 2017-12-13 17:34:25
  • Views 119

Shares
_និងឧតុនិយម

ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាសថ្មីជាលើកទី២នៅក្នុងខែធ្នូនេះអំពីស្ថានការអាកាសធាតុក្នុងអំឡុងប្រមាណ ៥ទៅ៦ថ្ងៃខាងមុខនេះចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ប្រទេសកម្ពុជានឹងមានអាកាសធាតុចុះត្រជាក់ខ្លាំងដែលពុំធ្លាប់មានពីមុនមកគឺការចុះត្រជាក់រហូតទៅដល់១៦អង្សារនៅតាមបណ្ដាខេត្តនិងរាជធានីទូទាំងប្រទេសដោយទទួលសម្ពាធខ្យល់ខ្ពួសពីប្រទេសចិនមកគ្របដណ្ដប់ជ្រោយឥណ្ឌូចិនស្រប់ពេលដែលខ្យល់មូសុងឦសានខ្លាំងបង្ករឲ្យមានឥទ្ធិពលលើកម្ពុជា។

១-ចាប់ពីថ្ងៃទី ១៩ ទៅ ២២ ខែធ្នូ ខេត្តព្រះវិហារ ឧត្តរមានជ័យ រតនៈគិរី មណ្ឌុលគិរី ស្ទឹងត្រែង និង ប៉ៃលិន សីតុណ្ហភាពអប្បបរមា ១៦ ទៅ ១៧ អង្សារ។

២-ចាប់ពីថ្ងៃទី ២០ ដល់ ២២ ខែធ្នូ ខេត្តបន្ទាយមានជ័យ បាតដំបង សៀមរាប ពោធិ៌សាត់ និង កំពង់ធំ សីតុណ្ហភាព អប្បបរមា ១៨ ទៅ ១៩ អង្សារ។

៣-ចាប់ពីថ្ងៃទី ២០ ដល់ ២៣ ខែធ្នូ បណ្ដាតខេត្តដទៃទៀត សីតុណ្ហភាព អប្បបរមា ២០ ទៅ ២២ អង្សារ។

សូមបងប្អូនប្រជាពលរដ្ឋ ពិសេសវីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន (តំបន់ជួរភ្នំដងរែក) ជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តដាក់ថែរក្សាសុខភាព ព្រមទាំងប្រុងប្រយ័ត្នចំពោះអាកាសធាតុចុះត្រជាក់នេះ ។

24993124_725214577670451_7370754842416870888_n
អត្ថបទ ចាក់ស្មុក

ប្រភពហ្វេសប៊ុកក្រសួងធនធានទឹក និង ឧតុនិយម

Recently Posts