បទចម្រៀងគ្រូបង្រៀនស្រវឹងស្រាកំពុងរងការរិះគន់យ៉ាងខ្លាំង

  • 2017-12-13 15:09:39
  • Views 302

Shares
25158408_1431414950317936_6827541901950230019_n

កាលពីថ្មីៗកន្លងទៅនេះផលិតកម្មថោនបានចេញបទចម្រៀងជាច្រើនបទដែលជាបទចម្រៀងបំពេញទៅតាមសម័យកាលនៃយុវវ័យប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មរណ៍ជាងគេបំផុតនោះគឺបទចម្រៀងមួយបទដែលមានចំណងជើងថា គ្រូបង្រៀនស្រវឹងស្រា ដែលជាបទនិពន្ធថ្មីរបស់អ្នកនិពន្ធល្បីមួយរូបឈ្មោះលោក យឹមតាស្រង់ ច្រៀងដោយអ្នកនាង ចេនសាយចៃ ។ ក្នុងអត្ថន័យបទចម្រៀងនេះបានរៀបរាប់អំពីលោកគ្រូស្រវឹងស្រារៀងរាល់ថ្ងៃវាយធ្វើបាបសិស្សទាំងខ្លួនឯងស្ថិតនៅក្នុងស្ថានភាពស្រវឹងមិនស្វាង។

បើតាមទស្សនៈបុគ្គលក្រោយពេលស្ដាប់បទនេះទៅហាក់បីដូចជាចាក់ដោតទៅដល់បេះដូងគ្រូបង្រៀនមួយចំនួនធំទៅវិញដោយសារតែបទចម្រៀងនេះបានប្រើពាក្យក្ដោបទៅលើគ្រូបង្រៀនទូទៅដែលជះឥទ្ធិពលដល់គ្រូបង្រៀនមួយចំនួនធំដែលជាគ្រូល្អមិនបានប្រព្រឹត្តអំពើអវាសែបែបនេះ។បើទោះបីជាបទចម្រៀងនេះមិនបានសំដៅលើគ្រូទាំងអស់ក៏ដោយប៉ុន្តែការប្រើប្រាស់ពាក្យដោយមិនបានប្រយ័ត្នវាក៏ជះផលមិនល្អទៅដលអ្នកដែលមិនបានប្រព្រឹត្តខុស នឹង ធ្វើឲ្យប៉ះពាល់ទៅដល់ស្ថាប័ណ្ណបណ្ដុះបណ្ដាលធនធានមនុស្សទាំងមូលផងដែរ។

ឧទាហរណ៍៖

យើងប្រើប្រាស់ពាក្យថាគ្រូបង្រៀនពាក្យនេះបានក្ដោបគ្រូទាំងអស់ ប៉ុន្តែបើយើងប្រើពាក្យថាគ្រូបង្រៀនម្នាក់ពាក្យនេះគឺសំដៅគ្រូតែម្នាក់ប៉ុណ្ណោះ ដូច្នេះហើយកាលណាបើយើងប្រើពាក្យខុសនៅក្នុងអត្ថបទអ្វីមួយវានឹងជះផលអាក្រក់ដល់អ្នកដទៃទោះបីជាយើងមិនសំដៅទាំងអស់ក៏ដោយ។

 

ការប្រត្តិកម្មចំពោះបទចម្រៀងនេះពីសំណាក់អ្នកគ្រូម្នាក់

បង្អាប់បន្តុះ ខុសតែគ្រូ
ម្ដងៗយ៉ាងយូរ មិនដែលត្រូវ
ខុសក្បួនតិចតួច គួចអាស្រូវ
គេដៀលកប់កូវ នៅមិនសុខ។

សិស្សឆ្លាតថាឆ្លង មកពីពូជ
ពេលកូនអ្នកខូច ល្មួចអុកឡុក
អ្នកចោទដៀលគ្រូ ស៊ូរំអុក
រកនឹកទំនុក គ្រូឥតការ។

ឥឡូវឃើញច្បាស់ ជាក់នឹងភ្នែក
លែងហ៊ានប្រកែក ហែកពិស្ដា
ថាគ្រូចម្លែក បែកផឹកស្រា
ខឹងវាយឡូឡា ហាគំរោះ។

សិល្បៈកម្រង ក្រងឥតន័យ
ដៀលគ្រូយកជ័យ ស្ដីកក្រោះ
ច្រៀងធ្វើកំប្លែង ល្បែងស្មគ្រស្មោះ
ពិតមិនសមសោះ ឈ្មោះគុណគ្រូ។

១២-១២-២០១៧ 
ខ្ញុំមិនគាំទ្រចម្រៀងបែបនេះទេ

កម្រង ផ្កាស្នេហ៍

 

town

អត្ថបទចាក់ស្មុក

 

 

Recently Posts