គម្រោងអគារភ្លោះ៤២ជាន់ត្រូវបានរស់ឡើងវិញសារជាថ្មីក្រោយពេលដេកលក់អស់រយៈពេលជិត១០ឆ្នាំ

  • 2017-12-13 01:51:44
  • Views 104

Shares
cambodia-gold-tower-42-1_large

គម្រោងអគារភ្លោះ កម្ពស់ ៤២ជាន់នៅកណ្ដាលរាជធានីភ្នំពេញ បានផ្អាកការសាងសង់ម្ដងហើយម្ដងទៀត ចាប់តាំងពីថ្ងៃបើកការដ្ឋាន។ ប៉ុន្តែព័ត៌មានថ្មីចុងក្រោយ បានឲ្យដឹងថា គម្រោងនេះ នឹងចាប់ផ្ដើមសាង់សង់ជាថ្មី នៅដើមឆ្នាំ២០១៨។ តើម្ចាស់គម្រោង ប្រើយុទ្ធសាស្រ្ដអ្វី ដើម្បីក្ដោបយកជំនឿចិត្តពីប្រជាពលរដ្ឋមកវិញ?

ក្រុមហ៊ុន YON WOO ដែលជាម្ចាស់គម្រោងអភិវឌ្ឍអគារ Gold Tower 42 បានចេញមុខបញ្ជាក់ថា ការចាប់ផ្ដើមជាថ្មីម្ដងទៀតនេះ គឺក្រោយពី

cambodia-gold-tower-42_large
ទទួលបានដៃគូសាងសង់ថ្មីពីប្រទេសចិន។ ជាមួយគ្នានេះ ម្ចាស់គម្រោងពីប្រទេសកូរ៉េ លោក Kim Tae Yeon ក៏បានថ្លែងប្រាប់ចំពោះមុខអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុននឹងមិនលក់ឬជួលអគារណាមួយឲ្យអតិថិជននោះទេ ដរាបណាការសាងសង់មិនទាន់បញ្ចប់។

«នៅពេលដែលយើងចាប់ផ្ដើមសាងសង់ឡើងវិញ...យើងមិនបើកលក់នោះទេ រហូតដល់ការសាងសង់បញ្ចប់ ហើយភ្ញៀវមានទំនុកចិត្ត...យើងនឹងធ្វើប្រជាជនស្រុកខ្មែរឃើញថា អគាររបស់យើងគឺពិសេសជាងគេ និងគុណភាពគឺល្អ»។ នេះជាការអះអាងរបស់ម្ចាស់គម្រោង ខណៈដែលកន្លងមកអគារនេះបានលក់ឲ្យអតិថិជនប្រមាណជា ២០ភាគរយ។

 

លោក Kim បានបន្តថា ការចាប់ផ្ដើមឡើងវិញនៃគម្រោងអគារភ្លោះនេះ បង្ហាញការវិវត្តវិស័យអចលនទ្រព្យនៅកម្ពុជាមានភាពល្អប្រសើរ។ ក្រុមហ៊ុននឹងបន្តអភិវឌ្ឍគម្រោងដូចជា ផ្សារទំនើបពីជាន់ទី ១ ដល់ទី៣ អគារការិយាល័យពីជាន់ទី៤ ដល់ ១២ និងអគារស្នាក់នៅបែបខុនដូចាប់ជាន់ទី១៤ទៅ ដែលមានចំនួន ៣៩០យូនីត និងមានចំណតយានយន្តក្រោមដីចំនួន ៥ជាន់ផងដែរ។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០០៨ ក្រុមហ៊ុនអភិវឌ្ឍន៍កូរ៉េ បានចំណាយទុន១០០លានដុល្លារ ដើម្បីសាងសង់អគារដ៏ខ្ពស់កប់ពពកនេះ ហើយកាលពីថ្ងៃទី ២២ខែវិច្ឆិកា ឆ្នាំ ២០១៧ បានប្រកាសបន្ថែមទុន ១៤០លានដុល្លារ ដើម្បីបន្តការដ្ឋានឡើងវិញ ដោយនឹងបញ្ចប់នៅចុងឆ្នាំ ២០១៩៕

 

អត្ថបទ៖ ស៊ិន សាវ៉េត

ប្រភពខ្លីៗ

Recently Posts