រដ្ឋលេខាធិការ​ក្រសួងការបរទេសថាសហភាព​អឺរ៉ុបព្យួរ​ជំនួយ​ដល់​គ.ជ.ប តែ​នៅ​មាន ចិន រុស្ស៊ី ជប៉ុន...

  • 2017-12-13 01:26:05
  • Views 144

Shares
europkcb

លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅក្នុងសន្និសីទកាសែត ថ្ងៃទី១២ ខែធ្នូនេះថា ការដែលសហភាពអឺរ៉ុប ផ្អាកការផ្ដល់ផ្ដល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺមិនប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតនៅកម្ពុជានោះទេ។ លោកបញ្ជាក់ថា ទោះបីសហភាពអឺរ៉ុបមិនផ្ដល់ជំនួយ ក៏នៅមានចិន រុស្ស៊ី និងជប៉ុន... បន្តផ្ដល់ជំនួយដល់ការដំណើរការការបោះឆ្នោតដែរ។

លោក អ៊ុច បូរិទ្ធ បន្ថែមថា ការសម្រេចព្យួរជំនួយថវិកា និងកិច្ចសហការបច្ចេកទេសដល់ គ.ជ.ប វាជាសិទ្ធិរបស់សហភាពអឺរ៉ុប ហើយមិនមានផលប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតនោះទេ។ លោកថា កម្ពុជា នឹងបន្តខិតខំធ្វើយ៉ាងណាដើម្បីឲ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព ស្ថិតក្នុងបរិយាកាសល្អ។

photo6161063701042538537_large

គួរបញ្ជាក់ថា សហភាពអឺរ៉ុប បានសម្រេចព្យួរជំនួយថវិកា និងបច្ចេកទេសដល់ គ.ជ.ប នៅថ្ងៃទី១២ ខែធ្នូនេះ ដោយលើកហេតុផលនៃការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ កាលពីខែវិច្ឆិកាកន្លងទៅ សហរដ្ឋអាមេរិក ក៏បានប្រកាសផ្អាកជំនួយដល់ គ.ជ.ប ដោយសារហេតុផលដូចគ្នានេះផងដែរ៕

អត្ថបទ៖ សោភា

ប្រភពខ្លីៗ

Recently Posts