មន្ត្រីបក្សសង្គោះជាតិត្រូវបានអង្គភាព​ប្រឆាំង​អំពើ​ពុករលួយឲ្យ​ចូល​ប្រកាស​ទ្រព្យ​សម្បត្តិ

  • 2017-12-13 01:11:12
  • Views 236

Shares
acucnrp

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអញ្ជើញតំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ទាំងអស់របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានបញ្ឈប់ដោយសារគណបក្សនេះ ត្រូវបានរំលាយតាមសាលដីការរបស់តុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកានោះ ឲ្យធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលជូន ACU យ៉ាងយូរ ៣០ថ្ងៃ ក្រោយចាកចេញពីមុខតំណែង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ACU កាលពីថ្ងៃទី១១ ខែធ្នូ។

anti_corruption_unit_acu_phnom_penh_pha_lina_28_06_2015_0

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងលោក សក់ សេដ្ឋា រដ្ឋលេខាធិការ និងជាប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ផ្នែករដ្ឋបាលស៊ីវិលនៃក្រសួងមហាផ្ទៃ ក៏បានអំពាវនាវឲ្យអតីតសមាជិក សមាជិការដ្ឋសភា សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ទាំងអស់នៃគណបក្សសង្គ្រោះជាតិ បំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល យ៉ាងយូរ ៣០ថ្ងៃ ក្រោយចាកចេញពីមុខតំណែងផងដែរ តាំងពីថ្ងៃទី២២ និង ២៧ ខែវិច្ឆិកាមកម្លេះ៕

5-Campaign-CNRP

អត្ថបទ៖ សំភី

ប្រភពខ្លីៗ

Recently Posts