នាយករដ្ឋមន្រ្តីថៃថាគ្មាន​ឡើយ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ថៃនិង​កូរ៉េ​ខាងជើង

  • 2017-12-13 00:59:31
  • Views 15

Shares
pm-thai_copy

គ្មានឡើយការធ្វើពាណិជ្ជកម្មរវាងថៃ និងកូរ៉េខាងជើង។ នេះជាការបញ្ជាក់របស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ នៅវិមានរដ្ឋាភិបាលកាលពីថ្ងៃទី១២ ខែធ្នូម្សិលមិញ មុនដំណើរទស្សនកិច្ចរបស់បេសកជនអាមេរិក។

លោកអះអាងដូច្នេះថា៖ «ថៃសូមធានាថា យើងគោរពតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ មានរបាយការណ៍អំពីទូកកូរ៉េខាងជើងក្នុងដែនទឹករបស់យើង...ខ្ញុំហាមឃាត់ជាយូរមកហើយ។ គ្មានការជួញដូរ...គ្មានពាណិជ្ជកម្ម»។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson ក្នុងអំឡុងទស្សនកិច្ចនៅក្រុងបាងកក កាលពីខែសីហាកន្លងទៅ បានជំរុញឲ្យថៃ ចាត់វិធានការបន្ថែមទៅលើកូរ៉េខាងជើង ដោយសារបញ្ហានុយក្លេអ៊ែររបស់ប្រទេសនេះ។

ក្រោយមក ក្រសួងការបរទេសថៃ បានឲ្យដឹងថា ពាណិជ្ជកម្មរវាងថៃ និងកូរ៉េខាងជើង បានធ្លាក់ចុះយ៉ាងខ្លាំងគឺរហូតដល់ ៩៤% ឯណោះ ប៉ុន្តែមិនលម្អិតព័ត៌មានបន្ថែមទេ៕

 

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ សំភី

ប្រភពខ្លីៗ

Recently Posts