គន្លឹះក្នុងការធ្វើអោយសេវាទូរសព្ទដៃ Iphone របស់អ្នកខ្លាំងនឹងដឹងពីកំរិតរបស់សេវ៉ា

  • 2017-11-24 10:11:13
  • Views 19

Shares

 

គេហទំព័រដំណឹងថ្ងៃនេះសូមណែនាំគន្លឹះដែលអ្នកប្រើប្រាស់អាយហ្វូនមិនដែលធ្លាប់ប្រើប្រាស់មុខងានេះពីមុនមកលោកអ្នកតែងតែបារម្មរន៍នៅពេលដែលទូរស័ព្ទរបស់លោកអ្នកតែងតែខ្សោយសេវានៅពេលដែលចូលក្នុងបន្ទប់គេងឬកន្លែងដែលពុំសូវមានសេវ៉ាតែនៅពេលនេះលោកអ្នកអស់កង្វលនឹងបញ្ហានេះទៀតហើយ។


របៀបនៃការធ្វើមុខងារនេះដំណើរការ

គឺលោកអ្នកចូរទៅកាន់កម្មវិធី Phone  រួចមកវាយលេខ *3001#12345#*ហើយចុចបញ្ជូន បន្ទាប់មកវានឹងលោតផ្ទាំងមួយសម្រាប់ជ្រើសរើស ប៉ុន្តែអ្នកមិនបាច់ខ្វល់ជាមួយផ្ទាំងនោះទេ លោកអ្នកត្រូវចុចលើប៉ូតុងPower+ប៉ូតុង Home អោយជាប់រហូតលោតផ្ទាំងAppleមកវិញហើយលេងដៃចេញពីប៊ូតុងទាំងអស់ដើម្បីអោយវាលោតទៅអេក្រង់ដើម ។ 

នៅពេលដែលអ្នកធ្វើមុខងារនេះហើយ សូមងាកមកមើលកន្លែងសេវាទូរសព្ទរបស់អ្នក វានឹងលោតចេញលេខភាគរយមកអោយយើងដឹង។ បើសិនជាអ្នកចង់បិទនូវមុខងារនេះរឺមិនចង់ប្រើប្រាស់ ដោយគ្រាន់តែចុចតាមរបៀបដដែល បន្ទាប់មកមិនបាច់ចុចប៉ូតុងបិទបើកនោះទេ គ្រាន់តែចុចលើប៉ូតុង Home គឺរួចរាល់ហើយ។  

23949230_1458437880942981_1130827630_o
23960960_1458437850942984_1950858362_o
23998227_1458437820942987_126362567_o
23899497_1458438800942889_823409973_n

 

សរុបសេចក្តីមកនេះគឺគន្លឹះតូចមួយ ដែលជួយអោយទូរសព្ទដៃរបស់អ្នកមានសេវាប្រសើរជាងមុន ហើយមួយវិញទៀតសម្រាប់គន្លឹះនេះគឺអាចប្រើប្រាស់បានតែទូរសព្ទដៃដែលមាន Version ចាស់ចាប់ពី iOS 10 ចុះក្រោមនោះទេ៕

Recently Posts