ក្រសួងមហាផ្ទៃថាអង្ការសង្គមស៊ីវិលត្រូវតែគោរពតាមគោលការច្បាប់កម្ពុជា

  • 2017-12-12 07:50:15
  • Views 153

Shares
ministryOfInterior_150202_meng

ក្រសួងមហាផ្ទៃ បានរំលឹកជាថ្មីឲ្យអង្គការសង្គមស៊ីវិលដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា បំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់កម្ពុជា។ ចាប់តាំងពីច្បាប់ស្តីពីសមាគម និងអង្គការសង្គមស៊ីវិល ត្រូវបានរដ្ឋសភាអនុម័តកាលពីកក្កដា ឆ្នាំ២០១៥មក មានតែសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៦៤៨ប៉ុណ្ណោះ ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួន ខណៈដែលសមាគមនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនធំទៀត នៅមិនទាន់បំពេញកាតព្វកិច្ចនៅឡើយ។

សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ បានបង្គាប់ឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ អំពីព័ត៌មានរាល់គណនីធនាគារ ដែលខ្លួនកំពុងប្រតិបត្តិការ ទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច ស្របតាមមាត្រា១០ នៃច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ឲ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ ២០១៨ ជាកំណត់។ សេចក្តីជូនដំណឹងនេះ ក៏បានកំណត់ឲ្យសមាគមនិងអង្គការសង្គមស៊ីវិលនៅកម្ពុជាទាំងអស់ ធ្វើបច្ចុប្បន្នភាពពីស្ថាប័នរបស់ខ្លួន ក្នុងករណីមានការធ្វើវិសោធនកម្មលក្ខន្តិកៈ ឬការផ្លាស់ប្តូរទីស្នាក់ការ ឬការផ្លាស់ប្តូរតំណែងប្រធានឬនាយកប្រតិបត្តិ ឬការប្រែប្រួលព័ត៌មានគណនីធនាគារណាមួយក្នុងរយៈពេល១៥ថ្ងៃយ៉ាងយូរ។

គួរជំរាបជូនថា ចាប់តាំងពីច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានរដ្ឋសភាអនុម័តកាលពីខែកក្កដា ឆ្នាំ២០១៥មក មានតែមានតែសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៦៤៨ប៉ុណ្ណោះ ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួន ខណៈដែលសមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនធំទៀត នៅមិនទាន់បំពេញកាតព្វកិច្ចនៅឡើយ។

សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១១ ធ្នូ ក៏បានបង្គាប់ឲ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ផ្ញើរបាយការណ៍បូកសរុបសកម្មភាពការងាររបស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមមាត្រា២៥ នៃច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ឲ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ ២០១៨ផងដែរ។ ក្នុងករណី ដែលសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកណាមួយ ខកខានមិនបានបំពេញលក្ខខណ្ឌខាងលើ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់៕

 

ប្រភពវិទ្យុបារាំង

Recently Posts