តុលាការកោះហៅលោកសមរង្ស៊ីឲ្យ​ចូល​ខ្លួន​​បំភ្លឺ ​លើ​សំណុំរឿង​ញុះញង់​កងទ័ព​ឲ្យ​បះបោរ

  • 2017-12-12 03:25:18
  • Views 167

Shares
sam-rainsy6_large

លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លើសំណុំរឿងញុះញង់កងទ័ពឲ្យបះបោរប្រឆាំងរាជរដ្ឋាភិបាល។ នេះបើយោងតាមដីកាកោះ របស់តុលាការ នៅថ្ងៃទី១១ ខែធ្នូ។ កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ កន្លងទៅ លោក វង្ស ភក្តី មេធាវីរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងលោក សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ថ្នាក់ដឹកនាំស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។

នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា «នៅអំឡុងដើមខែធ្នូ ឆ្នាំ២០១៧នេះ ឈ្មោះ សម រង្ស៊ីបានញុះញង់ឲ្យកងកម្លាំងកុំឲ្យស្តាប់បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងបានប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ព្រមទាំងធ្វើឲ្យខូចទឹកចិត្តកងទ័ព ដែលអំពើនេះធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត»។ ការដាក់ពាក្យប្តឹងនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ អំពាវនាវឱ្យកងទ័ពបង្វែរកាណុងមកលើ រាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ពឈប់គាំទ្រសម្តេច ហ៊ុន សែន នៅលើទំព័រ Facebook របស់លោក កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ៕

 

ប្រភព៖ រស្មីកម្ពុជា ប្រែសម្រួល៖ សុខ សុវត្ថិ

ប្រភពខ្លីៗ

Recently Posts