លោកស្រីប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យបាន​សម្រេច​លាលែង​ពី​តំណែង

  • 2017-12-12 03:07:55
  • Views 114

Shares
photo6158887574257641488_large

លោកស្រី ហួន ផាន់ណារី ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានសម្រេចលាលែងពីតំណែង ដោយគិតចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។

ការសម្រេចលាឈប់ពីតំណែងប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនេះ ដោយសារលោកស្រីមានធុរៈផ្ទាល់ខ្លួន។ នេះបើយោងតាមលិខិតលេខ១៧០២/១៧ គ.ស.ស.ប កាលពីថ្ងៃទីពុធ ៤កើត ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោកស្រី ហួន ផាន់ណារី ត្រូវបានអង្គសមាជវិសាមញ្ញគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជ្រើសរើសឲ្យធ្វើជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជំនួសលោក ម៉ម សូណង់ដូ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧៕

អត្ថបទ៖ សោភា

ប្រភពខ្លីៗ

Recently Posts