ក្រុមហ៊ុន Sony Xperia ទម្លាយចេញស្មាតហ្វូនចេញថ្មីពីម៉ូដែលសេរីឆ្នាំ២០១៨

  • 2017-12-11 02:17:08
  • Views 64

Shares
xperia-2018_large

គេហទំព័រ Vortex.ge បានផ្ដល់នូវតម្រុយខ្លះតាមរយៈគំរូរាងនៃស្មាតហ្វូន SONY Xperia ស៊េរីឆ្នាំ ២០១៨ ចំនួន ២ម៉ូដែល។ ស្ថិតក្នុងតួខ្លួនថ្មី ស្រោបដោយអេក្រង់ពេញនៃផ្ទៃសងខាង មានកាមេរ៉ាភ្លោះខាងក្រោយពីរគ្រាប់ បន្សំនឹង Speaker ភ្លោះខាងមុខ ហើយមានទ្រនាប់ស្កេនខ្ចៅដៃនៅខ្នងខាងក្រោយ។

ទំហំអេក្រង់យ៉ាងតូច ៥,៥ អ៊ិង កម្រិត 4K និងមាន RAM 6GB ហើយអង្គផ្ទុក 128GB បន្សំនឹងឈីប Snapdragon 845។ ថ្វីបើការបង្ហាញខ្លួននិងតម្លៃនៅរក្សាទុកជាអាថ៌កំបាំង ប៉ុន្តែជុំវិញតួខ្លួននៃស្មាតហ្វូនមតិជាច្រើនជឿជាក់ SONY នឹងផ្លាស់ប្ដូរយ៉ាងពិតប្រាកដមែន៕

xperia-2018-1_large

ប្រភព៖ PhoneArena ប្រែសម្រួល៖ កៅ រក្សា

Recently Posts