ក្រុមសង្គមងងឹតជំរិតទាប្រាក់៨០ដុល្លាត្រូវបានប៉ូលីសក្រុងព្រះសីហនុបង្ក្រាបបាន

  • 2017-12-11 02:11:40
  • Views 94

Shares
photo6152109441554687951_large

ប៉ូលិសបានចាប់ខ្លួនជនជាតិចិនចំនួន៣ ពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់ជនជាតិចិនដូចគ្នា ទារប្រាក់ ៨០ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង។ ករណីនេះ បានកើតឡើងនៅយប់ថ្ងៃទី៨ និងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី១ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ នៅក្នុងប្រតិបត្តិការបង្ក្រាបសមត្ថកិច្ចដកហូតបានអាវុធខ្លីទំនើបមួយដើម និងរថយន្ដទំនើប ២គ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ការជំរិតទារប្រាក់នេះ ជនសង្ស័យបានរៀបចំផែនការច្បាស់លាស់ ដោយពួកគេបានតាមឃ្លាំមើលសកម្មភាពរបស់ជនរងគ្រោះធ្វើដំណើរ ពេលជនរងគ្រោះបើករថយន្ដម៉ាក PORSCHE ម្នាក់ឯងមកដល់កន្លែងស្ងាត់ ចំណុចជិតស្ថានីយចម្រោះទឹក នៅអូរឈើទាល សង្កាត់លេខ៤ ក្រុមជនសង្ស័យក៏បានបើករថយន្ដ Lexus ស្ទាក់គៀរ ពេលនោះជនរងគ្រោះ បានឈប់រថយន្តដើម្បីសួរនាំ ក៏ត្រូវពួកជនល្មើសយកកាំភ្លើងភ្ជង់ ចាប់ក្រៀកដាក់ឡានសង្កត់ក្បាល ចុះក្រោមចងដៃដោយខ្សែរឹត ហើយដឹកយកទៅបង្ខាំងទុកនៅផ្ទះជួល បុរី BS អូរទី១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

photo6152109441554687952_large

បន្ទាប់មកក្រុមជនសង្ស័យបានទុកគ្នាម្នាក់ឲ្យយាមជនរងគ្រោះ រីឯគ្នា ២នាក់ទៀត បានបើកឡានរបស់ជនរងគ្រោះម៉ាក PORSCHE យកទៅផ្លុងចោលនៅ បេនឡានចាស់ ជិតកាំកុងត្រូល។ ប្រមាណជិត ២ម៉ោង ក្រោយមកក្រុមជនសង្ស័យបានទូរសព្ទជំរិត ទារប្រាក់ពីប្អូនជនរងគ្រោះចំនួន ៨០ម៉ឺនដុល្លារ។

ជនសង្ស័យទាំង៣នាក់ មានដូចជាៈ ទី១. ឈ្មោះ ZHENG RONGMAO អាយុ ២៦ឆ្នាំ។ ទី២. ឈ្មោះ DAI HONGDA អាយុ ២៣ឆ្នាំ និងទី៣. ឈ្មោះ LIN JINPEI អាយុ ២៤ឆ្នាំ។ វត្ថុតាងដកហូតមានដូចជា៖ កាំភ្លើងខ្លីម៉ាក BERITA STOM ១ដើម មានបង់២ គ្រាប់ចំនួន ១០គ្រាប់ កូនកាំបិតមួយ ខ្សែចងរឹត (ស៊ីល) ២ដុំ ទូរស័ព្ទដៃ៦ គ្រឿង និងរថយន្ត Lexus RX300 ចំនួន ១គ្រឿង និងរថយន្ដទំនើបរបស់ជនរងគ្រោះ។ ដោយឡែកជនរងគ្រោះឈ្មោះ LI FUJIE ភេទប្រុស អាយុ៤៧ឆ្នាំ ក៏ត្រូវសមត្ថកិច្ចរំដោះបានផងដែរ៕

 

អត្ថបទ៖ សោភា

ប្រភពខ្លីៗ

Recently Posts