លោក គីម ជុង​អ៊ុន ត្រូវបានកូរ៉េខាងជើងដាក់ទណ្ឌកម្មបន្ថែមទៅលើក្រុមហ៊ុននឹងបុគ្គល

  • 2017-12-11 02:03:38
  • Views 20

Shares
DNKE_289_297002_1396409455_i

កូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃទី១០ ខែធ្នូនេះថា ក្រុមហ៊ុនចំនួន២០ និងបុគ្គលចំនួន ១២រូប របស់កូរ៉េខាងជើង ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីស្បែកខ្មៅរបស់ខ្លួន។ នេះជាទណ្ឌកម្មចុងក្រោយបំផុត១ទៀតរបស់កូរ៉េខាងត្បូង ឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងថ្មីៗនេះ។

ប្រភពមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ទណ្ឌកម្មនេះ នឹងបិទលំហូរមូលនិធិហិរញ្ញវត្ថុ ដែលមិនស្របច្បាប់ចូលក្នុងកូរ៉េខាងជើង និងបង្កើនការប្រុងប្រយ័ត្នក្នុងការទាក់ទងពាណិជ្ជកម្មជាមួយក្រុមហ៊ុន និងបុគ្គលទាំងនោះ។

ក្រុមហ៊ុនក្នុងបញ្ជីខ្មៅនោះ ភាគច្រើនជាធនាគារ និងក្រុមហ៊ុនដឹកជញ្ជូន។ ចំណែកបុគ្គលវិញ គឺជាភ្នាក់ងារចារកម្មកូរ៉េខាងជើងប្រចាំប្រទេសបេឡារុស និងមន្រ្តីធនាគារកូរ៉េខាងជើង ប្រចាំក្រុងសៀងហៃ ប៉េកាំង និងនៅមូស្គូជាដើម៕

 

Recently Posts