របៀបធ្វើ ជីកំប៉ុស្តិ៍ ស៊ុភើ អី អឹម បូកាឈី (Super EM BOKASHI)

  • 2017-11-24 09:16:33
  • Views 18

Shares

របៀបធ្វើ ជីកំប៉ុស្តិ៍ ស៊ុភើ អី អឹម បូកាឈី (Super EM BOKASHI)
១-សំភារៈ
- កន្ទក់ ២៥ គីឡូក្រាម
- លាមកគោស្ងួត ១២.៥ គីឡូក្រាម
- ធ្យូងអង្កាម ២៥ គីឡូក្រាម
- ស្កររងូឬកាកស្ករពីរោងចក្រ ៨០០ មីលីលីត្រ
- ទឹកស្អាត ៣០ លីត្រ
- អីអឹម EM ៨០០ មីលីលីត្រ
២-របៀបលាយ
- លាយបញ្ចូលគ្នា នូវកន្ទក់, លាមកគោ និងធ្យូងអង្កាមចូលគ្នាអោយសព្វល្អ
- លាយស្កររងូ និង អីអឹម EM អោយបានសព្វល្អរួចចាក់ទៅក្នុងទឹកស្អាត ៣០លីត្រ ហើយយកទៅស្រោចល្បាយខាងលើ រួចច្របល់វាចូលគ្នាអោយសព្វល្អ។
- ត្រូវប្រាកដថា ល្បាយយើងមានសំណើមគ្រប់គ្រាន់ (៤០%-៥០%)
- បន្ទាប់ពីលាយរួច ត្រូវដាក់នៅក្នុងធុង ឬប្លាស្ទិច ដោយសង្កត់វាអោយណែនល្អ រួចគ្រប់ ឬចង់មាត់ថង់ វាអោយជិតល្អ និងដាក់នៅក្រោមម្លប់។
៣- របៀប្រើ
- អីអឹម EM បូកាឈី អាចប្រើបានក្នុងរយះពេល ២ ទៅ ៣ សប្តាហ៍ នៅពេលដែលល្បាយនោះមានក្លិនឈ្ងុយ។
- ប្រើជាជីកំប៉ុស្ត៍ 
- ទ្រាប់បាតមុនពេលដាំកូន ៧ថ្ងៃ ចំនួន ១គីឡូក្រាម/១ម៉ែត្រការ៉ែ ឬ ១ក្តាប់ដៃពេញ/១ដើម
- អាចប្រើបន្ទាប់ពីដាំហើយ ដោយដាក់ ១ក្តាប់ដៃពេញ/១ដើម នៅជុំវិញគល់ដំណាំ។
- អាចរក្សាទុកបានរយៈពេល ១ ឆ្នាំ។
៤- អត្ថប្រយជន៍ :
- ជួយអោយដំណាំដុះលូតលាស់ល្អ
- ចំនួយ ដើម និងស្លឹកលូតលាស់ល្អ
- សុវត្ថិភាពដល់អ្នកដាំដុះ និងអ្នកប្រើប្រាស់
- សន្សំសំចៃថវិកាបានច្រើន តាមរយៈការប្រើសំភារះដែលមានស្រាប់
- កាត់បន្ថយការប្រើប្រាស់ថ្នាំពុលគីមី 
- ចូលរួមរក្សាបរិស្ថាន

g-kampost_(2)

g-kampost_(4)

g-kampost_(1)

g-kampost_(3)

អត្ថបទដោយ៖ តែម សម្បត្តិ កែសម្រួលឡើងវិញដោយ iMan-KH

Recently Posts