តុលាការបានសម្រេចឲ្យនារីស្លៀកពាក់ស៊ិចស៊ីបម្រើការក្នុងហាងការហ្វេឈ្នះក្ដីនៅអាមេរិក

  • 2017-12-11 01:38:41
  • Views 142

Shares
03-2

Daily Star ផ្សាយថា បណ្តានារីសិចស៊ីនៅក្នុងហាងកាហ្វេបានជោគជ័យក្នុងរឿងក្តីមួយនៅពេលតុលាការអាមេរិកចេញសាលក្រមអនុញ្ញាតឱ្យពួកនាងស្លៀកពាក់ឈុតក្នុងបម្រើកាហ្វេជូនភ្ញៀវ និងផ្អែកលើសិទ្ធិសេរីភាពតាមរដ្ឋធម្មនុញ្ញ ។

នារីបុគ្គលិកប្រចាំហាង «Candy Girls Espresso» មានទំនាស់ជាមួយអាជ្ញាធរក្រុង Everett រដ្ឋវ៉ាស៊ីនតោន តាំងពីខែសីហា ដោយហាមពួកនាងបញ្ចេញសុដង់លើកកាហ្វេជូនអតិថិជន ។ ជាការឆ្លើយតបពួកនាងប្តឹងទៅតុលាការប្រឆាំងនឹងការហាមនោះ ។ នារីដ៏សិចស៊ីទាំងនោះបានតវ៉ាប្រឆាំងតបអាជ្ញាធរដោយមានអំណះអំណាងថា ច្បាប់ដែលក្រុងកំណត់នេះល្មើសលើរដ្ឋធម្មនុញ្ញ ។ ចុងក្រោយតុលាការយល់ស្រប និងសម្រេចថាពួកនាងគួរទទួលការអនុញ្ញាតឱ្យតុបតែងឈុតអ្វីក៏បានតាមដែលពួកនាងពេញចិត្ត ។

02-1

អាជ្ញាធរនៅទីក្រុងបានដាក់សម្ពាធថា ការតុបតែងកាយឈុតដ៏ស្រើបស្រាលរបស់ពួកនាង គឺជាដើមហេតុបង្កើនបទឧក្រិដ្ឋផ្លូវភេទ និងចោទប្រកាន់ថានារីបម្រើនៅក្នុងហាងកាហ្វេថាជាការតុបតែងឯកសណ្ឋានមិនសមរម្យនៅទីសាធារណៈ ។ ទោះជាយ៉ាងណាក៏ដោយតុលាការបញ្ជាក់ថា បម្រាមនោះហាក់ដូចជាលាតសន្ធឹងខុសបែបបទ និងជាការបំបិទសិទ្ធិសេរីភាពរបស់បុគ្គលិកបម្រើការងារនៅក្នុងហាងបំពានលើរដ្ឋធម្មនុញ្ញ ។ ការកាត់ក្តីរបស់តុលាការ ស្របពេលការទាមទាររបស់មេធាវីរបស់នារីបម្រើការងារ និងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាបម្រាមនោះមិនត្រឹមត្រូវ ៕

ប្រភពកោះសន្តិភាព

Recently Posts