ប៉ះទង្គិច​គ្នាស្លាប់​និង​របួស​ជាង​៣០០នាក់​​នៅរដ្ឋធានី​ជេរូហ្សាឡឹមរបស់អ៊ីស្រាអ៊ែល

  • 2017-12-09 07:41:25
  • Views 16

Shares
171208115453-02-cnn-bethlehem-1208-exlarge-169_large

អ្នកតវ៉ាប៉ាឡេស្ទីននិងកងសន្តិសុខអ៊ីស្រាអែលបានប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រទី៨ខែធ្នូឆ្នាំ២០១៧នៅជេរូហ្សាឡឹមនិងតំបន់ឆ្នេរWestBankដោយសារបញ្ហាភាពតានតឹងក្នុងតំបន់នេះនិងនៅតំបន់ផ្សេងៗទៀតក្រោយលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំចាត់ទុកជេរូហ្សាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល។ជនជាតិប៉ាឡេស្ទីនវ័យ៣០ឆ្នាំម្នាក់ត្រូវបានស្លាប់ដោយសារការវាយប្រហារដោយយន្តហោះចម្បាំងអ៊ីស្រាអែលនៅនឹងទីតាំងប៉ះទង្គិចនៅភាគខាងកើតតំបន់កាហ្សា។ចំណែកមនុស្ស៣០០នាក់ផ្សេងទៀតរងរបួសនៅតំបន់ឆ្នេរWestBank,ជេរូហ្សាឡឹមនិងកាហ្សា។នេះជាការអះអាងរបស់អាជ្ញាធរប៉ាឡេស៊ីន។

យោងតាមសេចក្ដីថ្លែងការណ៍របស់កងទ័ពអ៊ីស្រាអែលយ៉ាងហោចណាស់មានការប៉ះទង្គិចចំនួន៣០ទីតាំងផ្សេងៗគ្នាចាប់ពីតំបន់ឆ្នេរWestBankដល់តំបន់កាហ្សា។មនុស្សប្រហែល៣០០០នាក់បានធ្វើការតវ៉ានៅWestBankនិងប្រមាណជា៤៥០០០នាក់នៅតំបន់កាហ្សា។គួរបញ្ជាក់ផងដែរថាលោកដូណាល់ត្រាំបានថ្លែងកាលពីថ្ងៃពុធកន្លងទៅថាលោកប្ដេជ្ញាក្នុងការប្ដូរទីតាំងស្ថានទូតអាមេរិកទៅកាន់ជេរូហ្សាឡឹមវិញ អ៊ីស្រាអែលនិងប៉ាឡេស្ទីនអះអាងផ្ទុយគ្នាថាជេរូហ្សាឡឹមជារបស់ខ្លួន៕

 

ប្រភពខ្លីៗ

Recently Posts