ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ជូនដំណឹង​អំពីវីរុស​ផ្ដាសាយ​បក្សី កើត​មាន​ជាថ្មី

  • 2017-12-09 07:16:30
  • Views 14

Shares

កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងឲ្យមានការទប់ស្កាត់ចលនាបក្សី និងផលិតផលមានដើមកំណើតពីបក្សីជាបណ្ដោះអាសន្ន ចេញពីភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ការទប់ស្កាត់ការឆ្លងរីករាលដាលនេះ នឹងត្រូវអនុវត្តនៅតំបន់ខាងលើ ក្នុងរង្វង់កាំ ៣គីឡូម៉ែត្រ ដើម្បីអនុវត្តវិធានបច្ចេកទេសបសុពេទ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។

ការប្រកាសនេះ គឺបន្ទាប់ពីលទ្ធផលវិភាគមួយ ចុះថ្ងៃទី៦ធ្នូ កន្លងទៅ របស់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វ រកឃើញសត្វមាន់ចំនួន ២ក្បាល មានផ្ទុកវីរុសផ្ដាសាយបក្សី ក្នុងអនុក្រុម A1 (H5N1)៕

24909574_2006060339671934_3925307778566542669_n_large_(1)
Recently Posts