អស្សចារ្យមែន Huawei P11 នឹងក្លាយ​ជា​ស្មាតហ្វូន​ដំបូង​គេ មាន​កាមេរ៉ា​ក្រោយ​៣គ្រាប់

  • 2017-12-09 07:12:47
  • Views 112

Shares
huawei-p11-a

Huawei P11 នឹងក្លាយជាកំពូលស្មាតហ្វូនដំបូងគេបង្អស់ ដែលមានបំពាក់កាមេរ៉ាក្រោយចំនួន ៣គ្រាប់ ទំហំ 40MP។ នេះបើយោងតាមគណនីលោក Evan Blass ដែលធ្លាប់បង្ហោះរូបភាពបែកធ្លាយផ្សេងៗរបស់ស្មាតហ្វូនស៊េរីថ្មីៗ ដែលស្ទើរតែត្រឹមត្រូវ ១០០ភាគរយ នាពេលកន្លងទៅ។

កាមេរ៉ារបស់ P11 នឹងមានការសហការផលិតរួមគ្នារវាង Huawei និងក្រុមហ៊ុនជំនាញផ្នែកកាមេរ៉ាដ៏ល្បីរបស់អាល្លឺម៉ង់ Leica។ វានឹងមានបំពាក់មុខងារ Hybrid Zoom ដល់ទៅ 5X។ ក្រៅពីនេះ P11 ក៏នឹងមានបំពាក់បច្ចេកវិទ្យា AI (Artificial Intelligence) អាចជំរុញឲ្យការថតនៅទីកន្លែងមិនសូវមានពន្លឺឲ្យមានសភាពច្បាស់ ១០០%។

ព័ត៌មានបែកធ្លាយបន្ថែមទៀតពី P11 មានដូចជា៖

  • អេក្រង់៥,៨អ៊ីញ ប្រភេទ IPS Ultra-tall កម្រិត 1440 x 2960

  • កាមេរ៉ាមុខ 24MP

  • បន្ទះឈីប Kirin 970 រត់ក្នុងល្បឿន 3GHz

  • RAM ទំហំ 6GB

  • អង្គផ្ទុកទិន្នន័យ 64GB (អាចបន្ថែម Memory បាន)

  • កម្លាំងថ្ម 3200mAh

  • ថ្ងៃប្រកាសចេញផ្លូវការ អំឡុងចុងខែកុម្ភៈ ឆ្នាំ២០១៨

ប្រភពខ្លីៗ

Recently Posts