ក្រុមហ៊ុន Apple គ្រោងទិញគ្រុមហ៊ុន Shazam ដែលជាកម្មវិធីឈ្លាសវៃ

  • 2017-12-09 06:56:04
  • Views 23

Shares
appleshazam

Apple គ្រោងនឹងចំណាយលុយចំនួនជាង ៤០០ លានដុល្លារអាមេរិក ដើម្បីទិញយកក្រុមហ៊ុនកម្មវិធី Shazam ដែលជាកម្មវិធីឈ្លាសវៃ ក្នុងការស្ដាប់ចម្រៀងដើម្បីបង្ហាញអ្នកស្ដាប់ពីចំណងជើងដែលពួកគេមិនបានដឹង។ Apple ធ្លាប់ចេញការផ្សាយពាណិជ្ជកម្មមួយ ដែលបង្ហាញពីកម្មវិធី Shazam តាំងពីខ្លួនចេញលក់ iPhone 3G មកម្ល៉េះ។ អស់រយៈពេលជាង ៩ឆ្នាំ ទើប Apple ត្រូវបានរាយការណ៍ថា នឹងទិញយកកម្មវិធីនេះជាផ្លូវការ។

 

កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរ ត្រូវគេរំពឹងថា នឹងសម្រេចនៅសប្ដាហ៍ក្រោយ។ កាលពីឆ្នាំ២០១៥ Shazam មានតម្លៃ ១ពាន់លានដុល្លារអាមេរិក ដូច្នេះ Shazam អាចខាតបង់តម្លៃជាង ៦០% ក្នុងរយៈពេល ២ឆ្នាំ ប្រសិនបើលក់ទៅឲ្យ Apple ។ កម្មវិធីនេះ មានអ្នកទាញយកជាង ១ពាន់លានដង ក្នុង ១៩០ប្រទេស។ ក្នុងមួយថ្ងៃ Shazam ត្រូវគេប្រើប្រាស់ ២០លានដង ដើម្បីស្វែងរកចំណងជើងបទចម្រៀង ឬ កម្មវិធីក្នុងទូរទស្សន៍ ជាដើម។

មូលហេតុ ដែល Apple ចង់បាន Shazam ត្រូវបានរាយការណ៍ថា ដើម្បីពង្រីកការលក់បទចម្រៀងនៅលើ iTunes ។ ក្រុមហ៊ុនទាំងពីរ បានចាប់ដៃគូគ្នាច្រើនឆ្នាំមកហើយ ដើម្បីឲ្យអ្នកប្រើប្រាស់ស្វែងរកបទចម្រៀង រួចទិញនៅលើ iTunes ៕

Recently Posts