ក្រុមអ្នកជំនាញផ្នែកបសុពេទ្យបានចុះបាញ់ថ្នាំ​សម្លាប់​មេរោគ​ផ្តាសាយបក្សី​

  • 2017-12-09 00:08:42
  • Views 277

Shares
kkk0

ខេត្តកំពង់ចាម ៖នៅព្រឹកថ្ងៃទី០៨ ធ្នូ ២០១៧នេះការិយាល័យបសុព្យាបាលខេត្ត បានចុះមកបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងរោងចិញ្ចឹមមាន់ដែលស្ថិតនៅក្នុងបរិវេណដី៤០ហិកតា លោក ហួង សុភិន ប្រធានផ្នែកបសុពេទ្យស្រុកព្រៃឈរ និងលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រាប់ឲ្យដឹង ថា ក្រោយពីស្ងប់ស្ងាត់មួយរយៈនោះជំងឺផ្តាយសាយបក្សី (H5N1) បានផ្ទុះឡើងសាជាថ្មីនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់របស់លោក ឃុន សំបូរ នៅភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរបណ្តាលឲ្យមាន់ឈឺងាប់ និងជីកកប់ទាំងអស់ចំនួន១.៧០០ក្បាល។ ដើម្បីចៀសវាងកុំឲ្យឆ្លងរីករាលដាលទៅដល់តំបន់ផ្សេងៗទៀតនោះ។

kkk2

លោកប្រធានផ្នែកបសុព្យបាលស្រុកព្រៃឈរ ប្រាប់បន្តថា កាលពីថ្ងៃទី២៨ វិច្ឆិកា កន្លងទៅមានមាន់បានឈឺងាប់បន្តបន្ទាប់ក្នុងចន្លោះពី២០០ទៅ៣០០ក្បាល ដោយមិនដឹងមូលហេតុ ហើយជំនាញរបស់លោកបានចុះទៅពិនិត្យ ដោយយកមាន់ងាប់ទៅពិសោធន៍នៅរាជធានីភ្នំពេញ (លទ្ធផលបានបង្ហាញថាកើតជំងឺផ្តាសាយបក្សី)។ បន្ទាប់មកម្ចាស់កសិកម្មបានប្រមូលមាន់ដែលឈឺនៅក្នុងទ្រុង រួមនឹងស្ថាប័នជំនាញពេទ្យសត្វចុះទៅជួយសហការណ៍ ដោយបានជីកកប់ក្នុងរណ្តៅដីបាញ់ថ្នាំសម្លាប់មេរោគទាំងអស់ចំនួនជិត២.០០០ក្បាល។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៨ ធ្នូ ២០១៧ បានចុះបាញ់ថ្នាំតាមទ្រុងមាន់ទាំងអស់ និងនៅក្រៅបរិវេណក្នុងរង្វង់៥០ម៉ែត្រ ដើម្បីសម្លាប់មេរោគចៀសវាងកុំឲ្យឆ្លងទៅតំបន់ខាងក្រៅ។

kkk3

កបសុពេទ្យស្រុកព្រៃឈរ បញ្ជាក់ថា នេះជាការផ្ទុះជំងឺផ្តាសាយបក្សីលើកទី២ ហើយកាលលើកទី១ធ្លាប់កើតមាននៅភូមិតាឡី ឃុំគរ ស្រុកព្រៃឈរ ក្នុងអំឡុងឆ្នាំ២០១១ បណ្តាលឲ្យមាន់ និងទារបស់ប្រជាពលរដ្ឋងាប់បន្តបន្ទាប់ តែមិនមានលក្ខណៈជាទ្រង់ទ្រាយធំនោះទេ។ ក្រោយពីជំនាញដឹងនោះក៏បានចុះទៅអន្តរាគមន៍ បាញ់ថ្នាំសម្លាប់មេរោគទាន់ពេលវេលា។ ករណីផ្ទុះផ្តាសាយបក្សីទាំង២លើកនេះ មិនបណ្តាលឲ្យឆ្លងមកមនុស្សនោះទេ ដោយសារតែពលរដ្ឋមានការយល់ដឹងច្រើន ព្រោះលក្ខណៈសម្គាល់លើមាន់ដែលកើតជំងឺនេះ គឺចែមាន់ដំបូងក្រហមបានប្រែទៅជាពណ៌ស្វាយតែម្តង នៅពេលដែលងាប់ទៅនោះ។ ម្យ៉ាងទៀតបើសិនមានមាន់ទាដែលឈឺហើយសង្ស័យមានជំងឺនេះ ត្រូវប្រញាប់រាយការណ៍មកស្ថាប័នជំនាញ ដើម្បីចុះអន្តរាគមន៍៕

kkk1
Recently Posts