ប្រវត្តិសង្ខេបរបស់លោកអាត់ស៊ូ​អ៊ីតូ ណាកាតា

  • 2017-12-08 17:18:43
  • Views 438

Shares

atsou1

អាត់ស៊ូអ៊ីតូ ណាកាតា ATSUHITO NAKATAk កើតថ្ងៃទី១០ មករា ឆ្នាំ១៩៦៨ នៅទីក្រុងអូសាកា ប្រទេសជប៉ុន ឪពុកឈ្មោះ តាកេអ៊ីតូ ម្ដាយឈ្មោះ កីកូ។អាត់ស៊ូ បានចូលរៀននៅសាលា អូតេម៉ុង កាគូអ៊ីនបន្ទាប់មកលោកបានចូលរៀននៅសាលា Warsaw ប្រទេសប៉ូឡូញ និង អនុវិទ្យាល័យអេគូតា កាណាកាវា និង វិទ្យាល័យ អូសាកា អូតេម៉ៃ ។ចុងក្រោយលោកបានចូលរៀន នៅ សាកលវិទ្យាល័យអូសាកា មហាវិទ្យាល័យច្បាប់ ឯកទេស ច្បាប់អន្តរជាតិ ។គាត់បានទទួលអាហារូបករណ៍ ទៅរៀននៅសាលា Grinnell ប្រទេសបារាំង ។

20110108152855012

នៅថ្ងៃទី៨ ខែមេសា ១៩៩៣ លោក អាត់ស៊ូបានពលីជីវិត ក្នុងអាយុ២៥ឆ្នាំ នៅស្រុកប្រាសាទសម្បូរខេត្តកំពង់ធំក្នុងពេលបំពេញបេសកកម្មក្នុងក្របខ័ណ្ឌអ្នកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ UNTAC ។លោកអាត់ស៊ូ ទទួលបានការកោតសរសើរពីអធិរាជជប៉ុន នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងពី អភិបាលក្រុងអូសាកា ព្រមទាំងទទួលមេដាយមាសសហមេត្រីពី រដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុដែលលោកបានចូលរួមចំណែក ក្នុងការស្ថាបនាសន្ដិភាពក្នុង ពិភពលោក ។សព្វថ្ងៃទីកន្លែងដែលលោក អាត់ស៊ូបានពលីជីវិត បានក្លាយជាភូមិអាត់ស៊ូ ហើយឪពុកម្តាយរបស់លោក បានមកសាងសង់សាលារៀន ទុកឲ្យកុមារខ្មែរយើងបានចូលរៀន ចេះដឹង ចេញផុតពីភាពល្ងង់ខ្លៅ ។

dsc06741

បើលោកអ្នកធ្វើដំណើរទៅលេងរមណីយដ្ឋានប្រាសាទសម្បូរព្រៃគុក (ជំហរអ្នកនិពន្ធ ស៊ូ ខេមរិន្ទ សរសេរ គុហ៍ )លោកអ្នកគួរឆ្លៀតពេល ចូលគោរពវិញ្ញាណក្ខន្ធ លោកអាត់ស៊ូបន្តិច ដើម្បីជាការដឹងគុណដល់ព្រលឹងរបស់លោក ដែលបានដកខ្លួនចេញពីទីនោះ ដោយសារចោរព្រៃប្លន់ ។

dsc06748

698bd3f6804176f5ed7d8d02bf7601fb

ចែករំលែកដោយ ស៊ូ ខេមរិន្ទ កវីនិពន្ធខ្មែរ

ប្រភពហ្វេសប៊ុក ខេមរិន្ទ កវីនិពន្ធខ្មែរ

Recently Posts