លោកដូណាល់ត្រាំរង់ការរិះគន់ប្រៀបបានដូចផ្ទាំងថ្មបាក់សង្កត់ក្រោយពេលទទួលស្គាលរដ្ឋធានីថ្មីរបស់អ៊ីស្រាអែល

  • 2017-12-07 18:50:51
  • Views 20

Shares

 

trum

នៅល្ងាចថ្ងៃពុធទី ៦ ធ្នូ ឆ្នាំ២០១៧ លោកត្រាំបានទទួលស្គាល់ ហ្ស៊េរុយសាឡិម ជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយបានប្រកាសរើស្ថានទូតអាមេរិកទៅទីនោះវិញ នៅថ្ងៃខាងមុខ។ ក្រោយពេលដែលលោកដូណាល់ត្រាំបានសម្រេចទទួលស្គាល់ក្រុងថ្មីដែលជារដ្ឋធានីរបស់អ៊ីស្រាអែលភ្លាមនោះកំហឹងនិងប្រតិកម្មបានផ្ទុះកាន់តែច្រើនឡើងៗ ។

 

2313761412

ខាងពិភពអារ៉ាប បានបញ្ចេញកំហឹងយ៉ាងសន្ធោសន្ធៅតែនៅខាងអាហ្វ្រិកស្ងាត់មាត់ជាងគេសម្រាប់អារ៉ាប៊ីសាអូឌីត ហ្ស័កដានី តួកគី និងអ៊ីរ៉ង់ អាមេរិកកំពុងរំលោភច្បាប់អន្តរជាតិ រំលោភសាសនា។ បារាំងបានបញ្ចេញប្រតិកម្មមុនគេតាមរយៈប្រសាសន៍របស់លោក អេម៉ានុយអែល ម៉ាក្រុង ពីទីក្រុងអាល់ហ្សេ ប្រទេសអាល់ហ្សេរី ថាជាសេចក្តីសម្រេចដ៏គួរឱ្យសោកស្តាយបំផុត។ឯប៉ាឡេស្ទីនវិញ ចុកចាប់ជាងគេបំផុត ! ចលនាហាម៉ាសក៏ដូចជាអាជ្ញាធរប៉ាឡេស្ទីន លែងទទួលស្គាល់ សហរដ្ឋអាមេរិក ជាអន្តរការី សម្រាប់ដំណើរការស្វែងរកសន្តិភាពឱ្យតំបន់ដើមបូព៌ាទៀតហើយ ហើយបានប្រកាសធ្វើសង្គ្រាម Intifada។

684x384_355554

លោក ម៉ាមូតអាប៉ាស ប្រធានអាជ្ញាធរដែនដីប៉ាឡេស្ទីន យល់ថាពេលនេះ ទោះត្រូវធ្វើសង្គ្រាម ចុះនរក ក៏ប៉ាឡេស្ទីនក្រាញស្លាប់នៅហ្ស៊េរុយសាឡិមដែរ ។សម្រាប់ប្រទេស អឺរ៉ុប អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី កាណាដា ឆ្លងដល់អាស៊ី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ... សុទ្ធតែបាននាំគ្នាសម្តែងការព្រួយបារម្ភ និងបង្ហាញជំហរប្រឆាំងនឹងលោកដូណាល់ត្រាំ ថាជាសេចក្តីសម្រេចគ្មានទំនួលខុសត្រូវ មិនសមហេតុផល គ្មានការពិចារណា ។

46e068977bba46c48486d7c145e551e3_8

អត្ថបទចាក់ស្មុក

Recently Posts