លោកប្រធានធិបតី ស៊ូដង់ អូម៉ា អែល​បេឆៀរ ងាកទៅចាប់ដៃជាមួយរូស្ស៊ីបន្ទាប់ពីត្រូវបានតុលាការក្រុងឡាអេ ចេញសាលក្រមចាប់ខ្លួន​២ដង​

  • 2017-11-24 08:47:18
  • Views 169

Shares

 

លោកប្រធានធិបតី ស៊ូដង់ អូម៉ា អែលបេឆៀរ ដែលបានមានវត្តមាន ក្នុងជំនួបកំពូលដែលដឹកនាំដោយលោកប្រធានាធិបតីរុស្ស៊ី នៅឯទីក្រុងសុតឈី កាលពីថ្ងៃព្រហស្បតិ៍ទី ២៣ វិច្ឆិកា ម្សិលមិញ បានថ្លែង នៅចំពោះមុខលោកពូទីន ថា សូមឲ្យរុស្ស៊ី ជួយការពារប្រទេសរបស់លោកផង កុំឲ្យសហរដ្ឋអាមេរិក ធ្វើបាបខ្លាំងពេក។ អស់ពីសុំឲ្យរុស្ស៊ីជួយ លោកប្រធានាធិបតីស៊ូដង់ បានឆ្លៀតនិយាយសរសើរ យ៉ាងវែងអន្លាយ ពីនយោបាយការបរទេស ដ៏ល្អឥតខ្ចោះ របស់លោក ពូទីន។ សូមបញ្ជាក់ថា ប្រធានាធិបតីស៊ូដង់រូបនេះ ត្រូវបានតុលាការក្រុងឡាអេ ចេញសាលក្រមចាប់ខ្លួន២ដងហើយ ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងប្រឆាំងមនុស្សជាតិ។

877721712

ប្រភព វិទ្យុបារាំង

Recently Posts