ព្រះសង្ឃផ្ទុះកំហឹងដាក់គ្នាព្រោះតែភ្លើងគុំនុំចាស់

  • 2017-12-07 01:52:12
  • Views 18

Shares

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ក្នុងវត្តទួលសំរោង សង្កាត់ដង្កោ ខណ្ឌដង្កោមានការឈ្លោះប្រកែកគ្នារវាងព្រះសង្ឃនិងព្រះសង្ឃព្រោះតែភ្លើងគុំនុំចាស់ បានដោះស្រាយ ក្នុងវត្តទួលសំរោងតែមិនមានចំណុចស្របគ្នាក៏ផ្ទុះហឹង្សា បណ្តាលឲ្យ ព្រះសង្ឃ១អង្គរងរបួសបែកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើល ។ ព្រះសង្ឃរងគ្រោះ វ៉ា សែម មានព្រះជន្ម៤៦ព្រះវស្សា ស្នាក់នៅក្នុងវត្តទួលសំរោង រងរបួសដេរ១២ថ្នេរ ចំណែកព្រះសង្ឃបង្កអ៊ី វ៉ាហៃ ព្រះជន្មប្រហែល ២៥ព្រះវស្សា ស្នាក់នៅក្នុងវត្តទួលសំរោង និងម្នាក់ទៀត មិនស្គាល់ឈ្មោះ។

tsamroang

ព្រះសង្ឃរងគ្រោះមានសង្ឃដីកាឲ្យដឹងថា មុនពេលកើតហេតុព្រះអង្គកំពុងតែអង្គុយទន្ទេញធម៌ នៅមុខជិតខ្លោងទ្វារ មានព្រះសង្ឃដែលជាជនបង្ក មានគ្នា២នាក់ បងប្អូនជីដូនមួយ បានយកបន្ទះក្តាមកព្រួតវាយ មកលើព្រះកាយព្រះអង្គ រងរបួសរយះចិញ្ចើមខាងស្តាំ និងពកព្រះកេសខាងក្រោយ យ៉ាងធំ។ ព្រះអង្គបានរត់ចេញក្រៅវត្តស្រែកឲ្យ ប្រជាពលរដ្ឋរស់នៅក្បែរវត្ត នោះជួយហើយក៏បានជួយហៅរថយន្តសង្គ្រោះដឹកព្រះអង្គទៅ ព្យាបាលរបួសនៅគ្លិនិកឯកជនសួគាតែម្ដង ចំណែកឯព្រះសង្ឃបង្កបានរត់ចូលសម្ងំក្នុងវត្តបាត់ស្រមោលភ្លាមៗ។ ព្រះសង្ឃរងគ្រោះបានមានសង្ឃដីកាឲ្យដឹងថា ព្រះអង្គ និងសង្ឃបង្កធ្លាប់ទាស់ពាក្យសម្ដីគ្នាពីមុនម្តងរួចមកហើយ ទើបធ្វើបែបនេះមកលើព្រះអង្គតែម្តងព្រោះតែភ្លើងគុំនុំនោះ។ ព្រះសង្ឃរងគ្រោះក៏បានដាក់ពាក្យបណ្តឹងសុំឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់បន្ទាប់ពីធ្វើការព្យាបាលរបួសរួចរាល់សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ តែត្រូវបានលោកចាក់សោរបងមិនឲ្យសមត្ថកិច្ចចូលទៅនោះទេ តែយ៉ាងណារឿងនេះសមត្ថកិច្ច មិនទាន់អាចធ្វើអ្វីបាននៅឡើយទេ គឺបានត្រឹមឈរនៅមុខខ្លោងទ្វារវត្ត រង់ចាំទាល់តែព្រឹកទើបអាចដោះស្រាយបាន៕

អត្ថបទចាក់ស្មុក

ប្រភពការសែតកោះសន្តិភាព

Recently Posts