ប្រធានាធិបតីសហរដ្ឋអាមេរិក សម្រេចចិត្តប្តូរស្ថានទូតអាមេរិក ប្រចាំអ៊ីស្រាអែល ពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងថ្មី

  • 2017-12-07 01:18:10
  • Views 13

Shares
F160614FFF101_2-e1482329740467

ប្រធានាធិបតីសហរដ្ឋអាមេរិក  នឹងសម្រេចប្តូរស្ថានទូតអាមេរិក ប្រចាំប្រទេសអ៊ីស្រាអែល ពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹម បើទោះបីជាមិនទាន់មានការប្រកាសជាផ្លូវការ តែគេបានដឹងរួចទៅហើយ ការសម្រេចដូចនេះ គឺមានន័យថា សហរដ្ឋអាមេរិកទទួលស្គាល់ជាផ្លូវការ ថា ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល។ ក្រុមប្រទេសអារ៉ាប់ និងសហគមអន្តរជាតិ ថាការទទួលស្គាល់បែបនេះ មិនមានផលល្អទេ គឺវាជះផលវិបាកធ្ងន់ធ្ងរ ដល់វិបត្តិរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

តាមការគ្រោងទុក លោកដូណាល់ ត្រាំ នឹងធ្វើការប្រកាសជាផ្លូវការ ពីទីក្រុងវ៉ាស៊ីនតោន នៅវេលាម៉ោង៦ល្ងាច។ មន្ត្រីជាន់ខ្ពស់ នៅសេតវិមាន បានប្រាប់ទៅអ្នកកាសែតរួចហើយ ថា លោកប្រធានាធិបតីត្រាំ និងសម្រេចប្តូរទូតអាមេរិក ពីក្រុងតែលអាវីវ ទៅកាន់ក្រុងហ្សេរុយសាឡឹម។

លោកដូណាល់ ត្រាំ បានទូរសព្ទប្រាប់ថ្នាក់ដឹកនាំកំពូលៗនៅដើមបូព៌ារួចហើយ ការប្តូរទូតពីទីក្រុងទែលអាវីវ ទៅ ក្រុងថ្មីហ្សេរុយសាឡឹមនេះ។ លោកត្រាំ ទូរសព្ទទៅដំបូងគេ គឺលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នេតាន់យ៉ាហ៊ូ បន្ទាប់មកលោកម៉ាសមូដ អាបាស ប្រមុខដឹកនាំប៉ាឡេស្ទីន ព្រះចៅអាប់ដាឡា ទី២របស់ព្រះរាជាណាចក្រហ្សកដានី និងព្រះចៅសាល់ម៉ាន់ របស់អារ៉ាប៊ីសាអូឌីត ជាដើម។

អត្ថបទចាក់ស្មុក

ប្រភពវិទ្យុបារាំង

Recently Posts