ប្រជាពលរដ្ឋទួញយំសុំការជួសជុលផ្លូវពីអជ្ញាធរ

  • 2017-12-07 00:58:13
  • Views 18

Shares
svay0

ខេត្តស្វាយរៀង ៖ ផ្លូវលំមួយខ្សែឆ្លងកាត់៥ភូមិក្នុងឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ជាប់សង្កាត់ព្រៃអង្គុញ  ផ្លូវលំមួយខ្សែនេះបំបែកចេញពីកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៤៨-៥០០ ខ្លោងទ្វារវត្តរាមជោ ខាងលិចផ្សារជីភូ២០០ម៉ែត្រ ជាប់ធនាគារ អេស៊ីលីដា ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត កាត់ទៅភូមិរាមជោ ឆ្ពោះទៅដល់ផ្លូវខេត្តលេខ២១៤.C ប្រវែងជាង១០គីឡូម៉ែត្រ ប្រជាពលរដ្ឋអំពាវនាវស្រែករកជំនួយពីអាជ្ញាធរខេត្តមេត្តាជួសជុលផ្លូវ១នេះ ដែលបានខូចស្ទើរទាំងស្រុងក្លាយទៅជាប្រឡាយទឹកទៅ ហើយរអិលពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំងប្រៀបបានដូចធ្វើដំណើរលើស្រែដែលគេភ្ជួរដីហើយថ្មីអ៊ីចឹងពុំមានការជួសជុលពីស្ថាប័នណាមួយទេ។

svay1

នៅព្រឹកថ្ងៃទី៦ ធ្នូ ២០១៧ ប្រជាពលរដ្ឋនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ បានធ្វើការអំពាវនាវសុំជំនួយពីអជ្ញាធរដើម្បីជួសជុល។ ប្រជាពលរដ្ឋ រស់នៅភូមិរាមជោ បានឲ្យដឹងថា ប្រជាពលរដ្ឋសំណូមពរសុំឲ្យអាជ្ញាធរខេត្តជួយជួសជុលផ្លូវលំ១ខ្សែដែលមានប្រវែងប្រមាណជាង១០គីឡូម៉ែត្រ ឆ្លងកាត់ភូមិចំនួន៥ ក្នុងនោះមានភូមិរាមជោ ភូមិកណ្តាល ឃុំស្វាយតាយាន និង ភូមិព្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខូចខ្លាំងជាងគេ។

svay3

ប្រភពដដែលបានបន្តរទៀតថាប្រជាពលរដ្ឋប្រជាពលរដ្ឋដែលមានទីលំនៅតាមបណ្ដោយផ្លូវនេះគាត់ពិបាក់ខ្លាំងណាស់់ជារៀងរាល់ថ្ងៃក្នុងការធ្វើដំណើរឡើងមកផ្លូវជាតិលេខ១ មកផ្សារជីភូ និងបញ្ជូនសមាជិកគ្រួសារមានជំងឺ ឬមានផ្ទៃពោះឆ្លងទន្លេនៅមន្ទីរពេទ្យបង្អែកជីភូ និងសិស្សានុសិស្ស មករៀននៅវិទ្យល័យ ហ៊ុនសែន ជីភូ។សព្វថ្ងៃប្រជាពលរដ្ឋបានកាប់កូនឈើ ដាក់ធ្វើស្ពាន ក្រាលលើផ្លូវដែលខូចខ្លាំងដើម្បីដើរ និងជិះកង់ម៉ូតូ ហើយមានក្មេងចាស់ក្នុងភូមិមកកាយផ្លូវពង្រាបរួច សុំអង្គាសប្រាក់ពីអ្នកធ្វើដំណើរ។

svay4

 

អត្ថបទចាក់ស្មុក

ប្រភពការសែតកោះ

Recently Posts