ខ្មោចទ្រនុំជ្រឹង

  • 2017-12-06 17:10:02
  • Views 19

Shares

ghost1

មិត្តអ្នកអានទាំងអស់គ្នាពិតជាធ្លាប់បានដឹងហើយថានៅលើលោកនេះពិតជាមានខ្មោចលងពិត។
មានយប់មួយថ្ងៃទី៦ខែធ្នូឆ្នាំ២០១៥ត្រូវនឹងយប់១៥រោចម៉ោងប្រហែល១យប់ខ្ញុំគេងមិនលក់ខ្ញុំបានដើរកាត់មាត់ស្ទឹងសែនទៅជិតដល់ក្រោមដើមដ៏ធំមួយជាទ្រនុំសត្វជ្រឹងរស់នៅជាប់ផ្លូវទៅរកគុកចាស់ជាផ្លូវដ៏ងងឹតហើយសភាពនៅជុំវិញដងផ្លូវនោះស្ងាត់ជ្រងំជុំវិញហុំព័ទទៅដោយអាគាចាសៗ ដែលបន្សល់ទុកពីសម័យបារាំងនៅជិតទ្រនុំសត្វជ្រឹងរស់នៅនោះក៏មានអាគារដ៏ធំមួយដែលគេទុកចោលក្រោយភ្លើងសង្គ្រាមដែគេហៅថាអូតែលខេត្តរំពេចនោះក៏មានខ្យល់បក់មកបន្តិចម្ដងៗត្រជាក់ខុសពីធម្មតាខ្ញុំចាប់ផ្ដើមត្រជាក់ចុងដៃជើឡើងរឹងដល់ខ្លួនអង្រួនអារម្មរណ៍ឲព្រឺព្រួចឡើងសម្បុរគីងគួកខ្ញុំក៏បានក្រលេកភ្នែកទៅមើលក្រោមដើមដែលសត្វជ្រឹងនៅនោះក៏ស្រាប់ឃើញមនុស្សស្រីម្នាក់ឈរនៅទីនោះដោយមិនកម្រើកខ្លួនហើយបែខ្នងដាក់ខ្ញុំ អ្វីដែលចម្លែកជាងនេះទៀតនោះគឺនាងមានសក់វែងអូសដីហើយដងខ្លួនរបស់នាងមានសុទ្ធតែក្រណាត់ស្បៃពណ៍សរព្រមទាំងឈរហើបផុតពីដី។

3-41

នៅពេលដែលខ្ញុំក្រលៀសភ្នែកមន្តិចក៏បាត់នារីម្នាក់នោះខ្ញុំគិតថាប្រហែលជានាងពួនទេដឹងខ្ញុំក៏បានដើរសន្សឹមៗទៅកាន់ទីកន្លែងនោះស្រាប់តែខ្យល់បក់មកខ្លាំងរង្គើដើមនោះតែមួយរីឯដើមផ្សេងៗនៅស្ងប់ស្ងាត់មិនមានអ្វីកើតឡើងនោះទេនៅក្នុងសភាពខ្យល់ខ្លាំងនោះខ្ញុំចូលទៅដល់ក្រោមដើមនោះខ្ញុំឃើញសរសៃសក់ខ្មៅរលោងវែងអន្លាយធ្លាក់ពីលើដើមដ៏ធំនោះមកដល់ដី ខ្ញុំងើយឡើងទៅលើក៏ឃើញនាងអង្គុយនៅលើដើមនោះខ្ញុំឃើញភ្នែករបស់នាងធំៗពណ៌ខៀវផ្ទៃមុខនាងប្រឡាក់ទៅដោយឈាមហើយស្រែកយ៉ាងខ្លាំងដាក់ខ្ញុំសម្លេងរបស់ឮសូរ អូយ.........ជួយផង......ធ្វើឲ្យខ្ញុំញ័រដៃជើងភ័យចំប្រប់សម្លេងរបស់នាងស្រែកដ៏ដែលៗខ្លាំងទៅៗខ្ញុំក៏ស្ទុះរត់ចេញពីទីនោះយ៉ាងលឿនត្រឡប់ទៅក្រោយដោយមិនបង្អង់ខ្មោចក៏ដេញខ្ញុំជាប់ពីក្រោយស្ទើរតែកៀកខ្ញុំ។ខ្ញុំប្រឹងបន្ថែមល្បឿនស្ទើរតែដាច់ជើងទៅហើយខ្មោចនោះនៅតែតាមប្រកៀកៗមកដល់ដើមឈើទាលដ៏ធំមួយនៅជាប់មាត់ស្ទឹង។

ghost3

ខ្ញុំក៏បានងាកមកខាងស្ដាំដៃរបស់ខ្ញុំស្រាប់តែឃើញខ្មោចនោះនៅក្បែរខ្ញុំ ខ្ញុំក៏រត់ចោលម៉ូតូសំដៅមកផ្ទះរបស់ដែលមានចំងាយពីទីនោះប្រហែល៣០០ម៉ែតពេលដែលខ្ញុំកំពុងតែរត់សម្លេងខ្មោចនោះឮសូរល្វើយៗស្រែកដង្ហើយហៅឲ្យរូបខ្ញុំ ចាំផង....... ចាំផង........ ចាំខ្ញុំផង......... ខ្ញុំព្រឺសម្បុរកាន់តែខ្លាំងដូចជាមិត្តអ្នកអានដែរ។ប្រហែលជា ១ នាទីខ្ញុំបានរត់មកដល់ផ្ទះ ខ្ញុំក៏សំដៅទៅក្នុងបន្ទប់របស់ខ្ញុំទាំងងងឹតឈឹងដោយភ្លេចបិទទ្វារផ្ទះពេលចូលដល់បន្ទប់ខ្ញុំបិទទ្វារហើយដណ្តប់ភួយយ៉ាងជិតស្រាប់តែឮសូសម្លេងគោះទ្វារបន្ទប់ តុកៗ.. តុកៗ... ខ្ញុំក៏បានបើកភួយសន្សឹមៗស្រាប់តែឃើញខ្មោចសក់វែងភ្នែកធំៗផ្ទៃមុខពេញទៅដោយដង្កូវរលួយពេញផ្ទៃមុខហោះនៅពីលើខ្ញុំខ្ញុំក៏បានទាញភួយគ្របមុខរបស់ខ្ញុំវិញហើយស្រែកឲ្យអ្នកផ្ទះខ្ញុំជួយផ្អើលពេញផ្ទះបងជីដូនមួយខ្ញុំគាត់ក៏ស្ទុះចេញពីបន្ទប់មកក៏ឃើញខ្មោចនោះដូចខ្ញុំដែរគាត់ស្រែកហៅម៉ាក់ខ្ញុំឲ្យជួយគាត់ទាំងខ្លួនគាត់ញ័រចំប្រប់ក្រោយពេលអ្នកផ្ទះខ្ញុំចេញមកទាំងអស់គ្នាខ្មោចនោះក៏ខ្លួនតែម្ដងម៉ាក់ខ្ញុំហៅខ្ញុំមកសួរនាំហើយគាត់ក៏យកអង្ករមកបញ្ជីជួនខ្មោចនោះហើយក៏ចូលគេងរៀងខ្លួនទៅពេញមួយយប់នោះខ្ញុំគេងមិនលក់ទាល់តែសោះព្រោះអារម្មខ្ញុំនៅតែខ្លាចហើយសម្លេងនោះនៅតែឮជាប់នៅក្នុងអារម្មណ៍របស់ខ្ញុំរហូត។ 
នោះពីណាគេនៅក្រោយខ្នងរបស់អ្នកបើកភ្នែកធំៗ.......................ជួយខ្ញុំផង.........

images

ដោយ: ប៊ុនហ៊ុន អាផា
០៦-ធ្នូ-២០១៥ រក្សាសិទ្ធ

ប្រភពហ្វេសប៊ុក Bunhun Apha

 

Recently Posts