លោកស៊ូខេមរិន្ទនៅតែឆ្ងល់ចំពោះការហាមប្រាមមិនឲ្យប្រើពាក្យអោយដោយផ្អែកលើការពន្យល់សមហេតុផលរបស់គាត់

  • 2017-12-06 10:14:06
  • Views 456

Shares

បើតាមការបកស្រាយរបស់លោកស៊ូខេមរិន្ទតាមរយ:គណនីបណ្ដាញសង្គមហ្វេសប៊ុករបស់លោកយើងសង្កេតឃើញថាលោកបានពន្យល់ពាក្យ(អោយនិងឲ្យ)មើលទៅឃើញថាសមហេតុសមផលរបស់គាត់ដោយផ្អែកលើអំណះអំណាង ឃើញថាមាន ភាព Logic តែដោយសារតែរដ្ឋកំណត់ឲ្យប្រើពាក្យឲ្យនេះទើបធ្វើឲ្យលោក ស៊ូ ខេមរិន្ទមានការងឿងឆ្ងល់ហើយក៏បានពន្យល់ហេតុផលដូចខាងក្រោម។

soukhemrin

ខ្ញុំនៅតែគិតថា ការដែលសម្ដេចសង្ឃជួនណាតមិនអនុញ្ញាតឲ្យ ប្រើប្រាស់ពាក្យ " អោយ " នេះជាការពុំសមហេតុផលទាល់តែសោះ ។ ប្រសិនបើយើងចង់រក្សាពាក្យ ឲ្យ ឬ ឱ្យ ទុក ព្រោះខ្មែរយើងធ្លាប់ប្រើ ពាក្យនេះយូរហើយ យើងគួរតែទទួលយក ពាក្យ អោយ នេះ ប្រើប្រាស់ដែរ ។  " អោយ " អានថា អោយ គ្មានខុសសំឡេងពីការប្រកបបន្ដិច ហើយបើចង់ធ្វើ អក្ខរវិញ្ញាស ក៏ធ្វើបានស្រួល ។

បើយើងបដិសេធពាក្យ " អោយ " នេះ យើងគួរកុំប្រើពាក្យ " អំណោយ " ដែរ ព្រោះពាក្យ អំណោយជាពាក្យកម្លាយដែលមានពាក្យ អោយ ជាពាក្យឫស ។ បើគិតពីភាពLogic អោយ > អំណោយ មានផ្នត់ត្រឹមត្រូវ [-អ’ម/ណ-]តែបើ ឲ្យ > អំណោយ ដូចពិបាកមើលណាស់ ។

សរុបមក អ្នកជំនាញផ្នែកអក្សរសាស្ត្រខ្មែរជំនាន់ក្រោយគួរសម្រេចទទួលយក ពាក្យ " អោយ " ជាពាក្យត្រឹមត្រូវដែរមិនគួរណាឲ្យខុសទេ ។ សម្ដេចសង្ឃក៏បានបញ្ជាក់ដែរថាវចនានុក្រមដែលលោកចងក្រងឡើង គ្រាន់តែជាផ្លូវលំតែប៉ុណ្ណោះ ដូចនេះយើងគួរធ្វើការកែលម្អឲ្យកាន់តែប្រសើរឡើង ស្របទៅតាមបរិបទនៃភាសាសង្គម ។

24058971_1514690248627445_5888024526522680961_n

សូមបញ្ជាក់៖លោក ស៊ូ ខេមរិន្ទ គឺជា កវីនិពន្ធខ្មែរឯករាជ្យនិងជា គ្រូបង្រៀនកម្រិតឧត្ដមនៃសាលាគរុកោសល្យខេត្តកំពង់ធំម្នាក់ផងដែរ។

អត្ថបទ៖ស៊ូ ខេមរិន្ទ កវីនិពន្ធខ្មែរ

ប្រភពហ្វេសប៊ុក Sou Khemrin

Recently Posts