ធនាគាជាតិបកស្បែកល្បិចបោកប្រាស់តាមបែបអេឡិចត្រូនិកនាពេលថ្មីៗនេះសូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា

  • 2017-12-05 17:10:22
  • Views 25

Shares

លោកស្រី ជា សិរី បានឲ្យដឹងថា មួយរយះចុងក្រោយនេះ មានបណ្ដាញដើរផ្សព្វផ្សាយឲ្យអ្នកលក់ដូរ ប្រើប្រាស់លុយតាមប្រព័ន្ធអេឡិចត្រូនិក ពិសេសកាក់ឌីជីថល។នេះជាការបើប្រាស់លុយអេឡិចត្រូនិក ដែលមិនមានការទទួលស្គាល់ពីរដ្ឋាភិបាលនោះទេទម្រង់ចាយប្រាក់បែបនេះ ដែលល្បីនៅលើពិភពលោក គឺ Bitcoin ដែលជាការជួញដូរដោយប្រើ កាក់ឌីជីថល។  ការចាយលុយអេឡិចត្រូនិកនេះ ត្រូវបានគេហៅជាភាសាអង់គ្លេសថា Cryptocurrency ។

bcoin

 លោកស្រីបបានថ្លែងថា ក្រុមចាយលុយតាមប្រព័ន្ធអេឡិចត្រូនិចនេះជំរុញឲ្យម្ចាស់ហាង ទទួលស្គាល់កាក់ឌីជីថល ជារូបិយបណ្ណ ពន្យល់ប្រាប់ម្ចាស់ហាងអាចយកកាក់នោះទៅដូរជាសាច់ប្រាក់វិញបាននៅធនាគារដែលពួកគេបានប្រាប់ឈ្មោះ ហើយបើអ្នកលក់ដូរទាំងនោះបបួលអ្នកចូលបណ្ដាញបានមួយចំនួនទៀត នោះនឹងទទួលបានប្រាក់កម្រៃជើងសារ ថែមទៀត។ 

rey

លោកស្រី ជា សិរី បានលើកឡើងទៀតថា  ធនាគារជាតិមិនបានទទួលស្គាល់ការចាយលុយឬកាក់ប្រភេទបែបនេះទេ លោកស្រីក៏សូមជំរាបជួនដំណឹងទាំងនេះឲ្យពលរដ្ឋបានដឹងដើម្បីកុំឲ្យមានការចាញ់បោក ក្រុមឆបោកទាំងនោះអោយសោះព្រោះថាកាក់ ឌីជីថលនោះមិនអាចដូរជាសាច់ប្រាក់បានវិញនោះទេ។ លោកស្រីបន្តថា ការចាយលុយប្រភេទខាងលើនេះថាជាអំពើឆបោកប្រភេទថ្មីមួយ ហើយអាជ្ញាធរនឹងមានវិធានការចំពោះការ បំផុសបំផុលចរន្តចាយលុយនោះតាមបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ចំណែកធនាគារជាតិក៏បានណែនាំដល់ធនាគារពាណិជ្ជ មិនឲ្យធនាគារធ្វើប្រតិបត្តិការណាមួយពាក់ព័ន្ធនឹង  Cryptocurrency នេះឡើយ។
Cryptocurrency-Increased-Interest-From-The-Russians-Russia-Bitcoin-Ethereum-Google

អត្ថបទចាក់ស្មុក

ប្រភពសាព័ត៌មានថ្មីៗ

Recently Posts