លោក ប្រាក់ សុខុន ឆ្លើយតមទៅនឹងការព្រួយបារម្មរណ៍របស់ឯកអគ្គរដ្ឋទូតចំនួយប្រាំ

  • 2017-12-05 09:16:09
  • Views 15

Shares

លោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងប្រាប់ក្រុមឯកអគ្គរដ្ឋទូតចំនួនប្រាំទាក់ទងនឹងរឿងរំលាយបក្សប្រឆាំងនឹងការចាប់ខ្លួនលោកគឹមសុខាថាជាការធ្វើទៅដោយស្របច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា។

 

bsokhon

ក្រុមឯកអគ្គរដ្ឋទូតដែលបានលើកឡើងពីការព្រួយបារម្ភចុងក្រោយរបស់ខ្លួន ស្តីពី ស្ថានភាពនយោបាយនៅកម្ពុជានោះ រួមមាន ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ហ្វាំងឡង់ ស្វីស ដាណឺម៉ាក និងភារៈធារីស្តីទីនៃស្ថានទូតនូវែសហ្សឺឡង់ជាដើម។ ប៉ុន្តែ កាលពីថ្ងៃទី ២៩ វិច្ឆិកាជំនួប នៅទីស្តីការក្រសួងការបរទេសនាទីក្រុងភ្នំពេញ  រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោកប្រាក់ សុខុន ធ្វើការពន្យល់ទៅកាន់ឯកអគ្គរដ្ឋទូតថា រាល់ចំណាត់ការរបស់ស្ថាប័នកំពូលៗកម្ពុជា រួមមាន ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងស្ថាប័នតុលាការទៅលើ គណបក្សសង្គ្រោះជាតិ នឹង លោក កឹម សុខា គឺធ្វើទៅតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានារបស់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី ៣០ វិច្ឆិកា ប៉ុន្តែទើបតែត្រូវបានផ្សព្វផ្សាយឲ្យដឹង នៅថ្ងៃទី ០៥ ធ្នូ នេះ។

បើតាមការចុះផ្សាយរបស់គេហទំព័រវិទ្យុបារាំងបានឲ្យដឹងថាទាក់ទងនឹងករណីកាចាប់ខ្លួនលោក គឹម សុខាអស់រយះពេលជាង៣ខែកន្លងទៅនេះ កាលពីថ្ងៃទី ០៤ ធ្នូ ម្សិលមិញនេះ ក្រុមតំណាងរាស្រ្ត១៥៨រូបមកពី២៣ប្រទេសនៅជុំវិញពិភពលោក ទើបបានចេញលិខិតចំហរមួយផ្ញើទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា ជាបន្ទាន់និងឥតលក្ខ័ខណ្ឌ ខណៈបាតុកម្មទាមទារឲ្យដោះលែងលោក កឹម សុខា កំពុងកើតមានឡើងនៅតាមបណ្តាប្រទេសមួយចំនួននៅថ្ងៃនេះ៕

 

អត្ថបទចាក់ស្មុក

ប្រភពវិទ្យុបារាំង

Recently Posts