លួចដឹកឈើយ៉ាងអនាធិបតេយ្យគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញ

  • 2017-12-05 04:40:12
  • Views 21

Shares

ខេត្តស្ទឹងត្រែង៖ ឈ្មួញរកស៊ីដឹកឈើប្រភេទលេខ២គគ្រឹកគ្រេងដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ពីមន្ត្រីជំនាញរបស់ខេត្តលួចដឹកចេញទៅកាន់ទីផ្សាជាញឹកញាប់បណ្ដាលឲ្យកងរាជអវុធហត្ថសង្ស័យថាគ្មានច្បាប់ទំលាប់ត្រឹមក៏ធ្វើការឆែកឆេសុំត្រួតពិនិត្យសួររកឯកសារអាជីវកម្មនៅវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចទួលចំបក់ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

GRK

បើតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានការសែតកោះសន្តិភាពមន្ត្រីកងរាជអាវុធហត្ថឲ្យដឹងថា រថយន្តខាងលើស្ថិតក្រោមការសង្ស័យប្រមូលឈើអាប្រភេទលេខ២ នៅតំបន់នាៗក្នុងមូលដ្ឋានឃុំសំអាង ស្រុកថាឡាបរិវ៉ាត់នាំចេញទៅកាន់ទីផ្សារ ។ រថយន្តខាងលើតែងព្យាយាមដឹកជញ្ជូនឈើប្រភេទលេខ២ ជាញឹកញាប់ដោយពុំមានការត្រួតពិនិត្យពីស្ថាប័នជំនាញឡើយ ។ ដោយមានការតាមដាន នៅយប់ថ្ងៃកើតហេតុកម្លាំងកងរាជអាវុធហត្ថស្រុក និងខេត្តបានឃាត់សួររកលិខិតអនុញ្ញាតិតែដោយសារពុំមានឯកសារបញ្ជាក់ស្តីពីការអនុញ្ញាតិដឹកជញ្ជូនផលអនុផលព្រៃឈើ និងព្រៃឈើគ្មានប្រភពដើមច្បាស់លាស់ កម្លាំងកងរាជអាវុធហត្ថបានរាយការណ៍ និងស្នើដល់ព្រះរាជអាជ្ញានាំមករក្សាទុកនៅបញ្ជការរដ្ឋានកងរាជអាវុធហត្ថរង់ចាំការត្រួតពិនិត្យពីរដ្ឋបាលព្រៃឈើនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ។

RGK2
RGK1

អត្ថបទ ចាក់ស្មុក

ប្រភពកាសែតកោះសន្តិភាព

Recently Posts