សាំងបង្ការជំងឺគ្រុនឈាមត្រូវបានអជ្ញាធរហ្វីលីពីនបើកការស៊ឺបអង្កេតថាវ៉ាក់សាំងនេះបង្ករគ្រោះថ្នាក់

  • 2017-12-04 17:32:25
  • Views 11

Shares

នៅហ្វីលីពីន កុមារជាង៧សែននាក់ បានទទួលវាំងសាំងបង្ការជំងឺគ្រុនឈាម។ ក៏ប៉ុន្តែ មន្ទីរពិសោធន៍បារាំង ដែលជាអ្នកផលិតវ៉ាក់សាំងដំបូងគេនេះ ទើបតែបានទាញសញ្ញាអាសន្នថា ថ្នាំវ៉ាក់សាំងនេះ អាចនឹងបង្កគ្រោះថ្នាក់ ទៅលើមនុស្សមួយចំនួន ក្នុងករណីអ្នកនោះ មិនដែលធ្លាប់មានផ្ទុកមេរោគគ្រុនឈាមទាល់តែសោះ។ អាជ្ញាធរសុខាភិបាលហ្វីលីពីន ទើបបានបញ្ជាឲ្យផ្អាកប្រតិបត្តិការចាក់វ៉ាក់សាំងនេះ ហើយធ្វើការស៊ើបអង្កេត ទៅលើកុមារ ដែលបានទទួលវ៉ាក់សាំងនេះហើយ។ រដ្ឋាភិបាលហ្វីលីពីន ទើបតែបានបញ្ជារឲ្យផ្អាក ការចាក់វ៉ាក់សាំងប្រឆាំងមេរោគគ្រុនឈាម ឈ្មោះ Dengvaxia ហើយនឹងបានបញ្ជារ ឲ្យមានការស៊ើបអង្កេតតាមដាន ច្បាស់លាល់ទៅលើកុមារ ដែលបានទទួលថ្នាំវ៉ាក់សាំងនេះ។
ការសម្រេចនេះ គឺនៅក្រោយពេលដែល មន្ទីរពិសោធន៍ SANOFI របស់បារាំង ដែលជាអ្នកផលិតថ្នាំវ៉ាក់សាំងនេះ បានចេញលិខិតប្រកាស ប្រាប់ឲ្យមានការប្រុងប្រយ័ត្ន។ យោងតាមអ្នកជំនាញរបស់មន្ទីរពិសោធន៍បារាំងនេះ ថ្នាំវ៉ាក់សាំងប្រឆាំងជំងឺគ្រុនឈាមនេះ អាចបង្ក ឲ្យមានគ្រោះថ្នាក់ ទៅលើមនុស្សណា ដែលមិនធ្លាប់មានផ្ទុកមេរោគគ្រុនឈាម ក្នុងខ្លួនសោះ។ តែយ៉ាងណា មន្ទីរពិសោធន៍ បានធានាអះអាងថា ថ្នាំវ៉ាក់សាំងរបស់ខ្លួន បានជួយកាត់បន្ថយចំនួនអ្នកជំងឺ ដែលឈានទៅដល់សម្រាក់ព្យាបាលនៅមន្ទីរពេទ្យ

2017-12-04t083326z_2114893727_rc1dd1eae840_rtrmadp_3_sanofi-dengue-philippines

ប្រភពវិទ្យុបារាំង

Recently Posts