យប់១៥កើតដ៏ស្រស់ត្រកាលនៅលើទឹកដីអង្គរ

  • 2017-12-03 12:55:20
  • Views 51

Shares

ខេត្តសៀបរាបគឺជាខេត្តដែលស្ថិតនៅភាគខាងលិចប្រទេសមានព្រំប្រទល់ជាប់ខេត្តកំពង់ធំ ព្រះវិហា ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តបាត់ដំបង។ខេត្តនេះពពេញទៅដោយសម្បាត់វប្បធម៍បុរាណ្យដ៏ចំណាស់ដែលដូនខ្មែរបន្សល់ទុកឲ្យកូនចៅជំនានក្រោយបានស្គាល់ពីស្នាដៃរបស់ខ្លួនប៉ុន្តែសម្បត្តិវប្បធម៌ទាំងអស់នេះត្រូវបានភ្លើងសង្គ្រាមលេបត្របាក់បំផ្លាញស្ទើតែទាំងស្រុងនឹងត្រូវបានចោក្បត់ជាតិមួយចំនួនបំផ្លាញបន្ថែមក្រោយពេលសង្គ្រាមផងដែរ។

24324101_936666939845162_1281441552_o

ក្នុងចំណោមសម្បត្តិវប្បធម៌ជាច្រើននៅក្នុងខេត្តនេះយើងខ្ញុំសូមលើកយកប្រាសាទអង្គរមកនិយាយក្នុងយប់ ១៥កើតនេះត្រូវនិងថ្ងៃអាទិត្យទី៣ខែឆ្នូឆ្នាំ២០១៧។

អង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ វាជាប្រជុំអគារប្រាសាទព្រហ្មញ្ញសាសនាធំបំផុតនិងវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទត្រូវបានកសាងឡើងដោយសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យនិងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ សង់ឡើងនៅដើមសតវត្សទី១២នៅយសោធរបុរៈ(សម័យបច្ចុប្បន្ន អង្គរអធិរាជាណាចក្រខ្មែរ ជាប្រាសាទតំណាងនិងព្រះសុសានចុងក្រោយរបស់ព្រះអង្គ។ ដែលងាកចេញពីប្រពៃណីសិវនិយមនៃព្រះរាជាមុនៗ អង្គរវត្តដែលជំនួសមកវិញ ឧទ្ទិសដល់ព្រះវិស្ណុ។ ជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅស្ថានីយនេះ វាគឺជាប្រាសាទតែមួយគត់ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន – ដំបូងព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុក្រោយមកពុទ្ធនិយម។ ប្រាសាទនេះស្ថិតនៅក្នុងរចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ។ វាបានក្លាយជានិមិត្តរូបកម្ពុជា[១] ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាពតំណាងប្រទេសជាតិខ្មែរ និងវាក៏ជាការទាក់ទាញពួកអ្នកទេសចរណ៍សំខាន់របស់ប្រទេសនេះផងដែរ។

អង្គរវត្តរួមផ្សំនូវគ្រោងការគ្រឹះពីរនៃស្ថាបត្យកម្មប្រាសាទខ្មែរ: ប្រាសាទភ្នំ និងប្រាសាទដែលមានថែវចុងក្រោយគេ ដោយផ្អែកលើស្ថាបត្យកម្មទ្រាវិដដើមដំបូង រួមមានលក្ខណៈពិសេសដូចជាជគតិ។ ប្រាសាទត្រូវបានរចនាដើម្បីតំណាងភ្នំព្រះសុមេរុ លំនៅនៃពួកទេវៈក្នុងទេវកថាព្រហ្មញ្ញ: ក្នុងកសិណរឺគូទឹកព័ទ្ធជុំ វិញប្រហែលជា ១៦គ.ម ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម និងជញ្ជាំងខាងក្រៅ៣,៦ សហាតិមាត្រ (២,២ ម៉ៃ.)វែងគឺជាថែវមានបីជ្រុង ដែលថែវនីមួយៗឡើងខ្ពស់ទៅថែវដែលជាប់គ្នា។ នៅចំកណ្ដាលនៃប្រាសាទបញ្ឈរនូវជួរចតុរង្គនៃប៉ម។ មិនដូចប្រាសាទនៅអង្គរភាគច្រើនទេ អង្គរវត្តបែរមុខទៅទិសខាងលិច ពួកអ្នកប្រាជ្ញវែកញែកថាជាចំណុចសំខាន់នៃប្រាសាទនេះ។ ប្រាសាទនេះត្រូវបានគេកោតសរសើរដោយសារភាពសម្បើមនិងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់លៀនលឹមៗដែលលាតសន្ធឹង និងដោយសារពពួកទេវតាដែលតាក់តែងលើជញ្ជាំងប្រាសាទ។

24726406_936666949845161_2141042333_o

នៅក្រោមពន្លឺចន្ទ្រដ៏ស្រាលស្រទនរះពេញវង់ចាំឆ្លុះស្រមោលនៅក្នុងកសិនអង្គរធ្វើឲ្យប្រាសាទមួយនេះមានសោភ័ណកាន់ស្រស់បំព្រងលាយជាមួយភ្លើងពណ៍ដែលគេតុបតែងរចនាបន្ថែមកាន់លេចសម្រស់ស្អាតដូចជាផ្ទាំងគំនូរដែលប្រសូត្រចេញពីទឹកដៃរបស់វិចិត្រករដ៏ចំណានមួយរូបអ៊ីចឹង។

នៅរាត្រីនេះមនុស្សម្នាច្រើនកោះករនៅមុខប្រាងប្រាសាទមួយនេះស្បៃរាត្រីកានតែរសាត់ទៅតាមខ្យល់ម្ដងបន្តិចៗភ្ញាវជាតិនិងអន្តរះជាតិទាំងគូៗទាំងគ្រួសារៗកំពង់តែលង់សម្រស់ដ៏ស្អាតសោភានៃប្រាសទអង្គរនារាត្រីចន្ទ្រពេញបរមីដ៏ស្រស់ត្រកាលនេះ។

 

24623529_936666923178497_2023381346_o

24463186_936666913178498_1981212894_o
24474648_936666933178496_413515292_o
24651063_936666909845165_15361334_o

 

អត្ថបទ ចាក់ស្មុក

Recently Posts