ប្រទះឃើញទារិកា​មួយ​រូប​ត្រូវ​ម្ដាយបោះចោលឲ្យស្រមោចស៊ីព្រោះតែមិនមែនជាកូនប្រុស

  • 2017-12-02 16:41:51
  • Views 20

Shares

ឥណ្ឌា ៖ តាមប្រភពព័ត៌មាន Viral4real បានឲ្យដឹងថា ទារិកាមួយរូបត្រូវបានគេប្រទះឃើញច្រកថង់ក្នុងធុងសំរាមជាមួយនឹងស្រមោចមួយហ្វូងកំពុងរោមស៊ី។ខាងប៉ូលិសក្នុងខេត្ត Bhopal ក្នុងរដ្ឋ Madhya Pradesh រាយការណ៍មកថា ទារិកាម្នាក់នោះត្រូវបានម្តាយឪពុកបោះចោលដោយសារតែនាងមិនមែនជាកូនប្រុស។

នេះពិតជាសំណាងល្អហើយសម្រាប់ទារិកាមួយរូបនោះ ព្រោះថា មានអ្នកធ្វើដំណើរតាមផ្លូវប្រទះឃើញ ហើយយកទៅមន្ទីរពេទ្យ។ ពេលនោះ គេលឺសូរសម្លេងកូនង៉ែតយំ ដែលធ្វើឲ្យគេឈប់មើល ហើយរិះរកមកមើល។ អ្នកដែលឃើញនោះ គឺ Dheeraj Rathore ដែលគេពេលនោះកំពុងដើរជាមួយនឹងមិត្តភក្តិពីរនាក់ទៀត។ ក្រោយពីបានឃើញភ្លាម ពួកគេក៏យកទៅមន្ទីរពេទ្យជិតនោះភ្លាម។សំណាងមិនស្លាប់ កូនង៉ែតកំសត់នោះត្រូវបានគ្រូពេទ្យជួយសង្គ្រោះជីវិតបាន។ ខាងប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតរកមើលមុខរបស់ម្តាយឪពុកទារិកាម្នាក់នោះ៕

Untitled-1-1-780x0_copy

 

Recently Posts