កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​បង្ក្រាបឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់

  • 2017-12-02 16:27:38
  • Views 11

Shares

ខេត្តសៀមរាប ៖ នៅវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់វេលាម៉ោង១២និង១០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិជន្លង់ សង្កាត់សាលាកំរើក និងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ។ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១.ឈ្មោះ ញឹម សុភឺន ហៅលីរឺវី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងទី២.ឈ្មោះ ខាត់ ស៊ីណារ៉ូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ប្រភពបានឲ្យដឹងថា ម្សៅម៉ត់ពណ៌ស ប្រភេទកេតាមីន (KETAMINE) សរុបចំនួន៤៦កញ្ចប់ ស្មើនឹងទំងន់១១.៤ ក្រាម(ថ្នាំសុទ្ធ) ថ្នាំគ្រាប់ប្រភេទអ៊ិចស្តាស៊ី (ESTACY) សរុបចំនួន ៦២គ្រាប់ ស្មើនឹងទំងន់ ១៦.១ ក្រាម (ថ្នាំសុទ្ធ) ថ្នាំទឹកប្រភេទកេតាមីន (KETAMINE) ចំនួន៥ដប ។ រួមនឹងសម្ភារមួយចំនួនរួមមាន ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង, សម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន៣គ្រឿង ត្រូវបានដកហូត ។ ក្រោយធ្វើការឃាត់ខ្លួនបាន ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ចាត់ការតាមនីតិវិធី ៕

fb11-1-780x0_copy
11-3-2

 

Recently Posts