ស៊ូ ខេមរិន្ទ អ្នកនិពន្ធដែលត្រូវបានសង្គមធីបចោលឬហៅថាអ្នកនិពន្ធក្រៅសង្គម

  • 2017-11-24 08:13:45
  • Views 514

Shares
soukhemrin

ស៊ូ ខេមរិន្ទ កើតនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៨៦ នៅភូមិអាចារ្យលាក់ ឃុំលេខ៩ ស្រុកទីរួមខេត្ត ខេត្តកំពង់ធំ ។ ឪពុកឈ្មោះ : ស៊ូ ឈុនអេង ម្ដាយឈ្មោះ : ផាវ ចន្ធូ ។ ទីលំនៅបច្ចុប្បន្ន ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ធ្លាប់ទទួលបាន វិញ្ញាបនបត្រ ទទួលស្គាល់ជាអ្នកនិពន្ធក្មេងឆ្នើម មានស្នាដៃល្អ ពីសមាគមប៊ិចកម្ពុជា ប្រចាំឆ្នាំ២០១៣ ។លោកជាកវីនិពន្ធឯករាជ្យ។ លោកធ្លាប់ផ្ដល់បទសម្ភាសដល់វិទ្យុបារាំងអន្ដរជាតិ Rfi វិទ្យុអាស៊ីសេរី Rfa និង វិទ្យុ Khmer Post ជុំវិញបញ្ហាតែងនិពន្ធនៅស្រុកខ្មែរ។ លោកជាអ្នកជាតិនិយមខ្មែរដ៏មុតមាំម្នាក់ ។ នាមប៉ាកការបស់លោកគឺ ប៉ាកការាំ ។ អត្ថបទកំណាព្យ និងទំនុកច្រៀងជាច្រើនរយបទ ត្រូវបានលោកបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោក ដែលមានឈ្មោះថា " Sou Khemrin , Khmer Writer "។

soukhemrin1

លោក ស៊ូ ខេមរិន្ទមានស្នាដៃជាច្រើនដែលប្រសូត្រចេញពីទឹកខ្មៅរបស់លោកដែលបានសម្រក់ទៅលើថ្នាលមនោសញ្ចេតនានិងសង្គមដូចជាប្រលោមលោកប្រលោមលោកខ្នាតខ្លីរឿងខ្លីសំណើចខ្លីៗទំនុកច្រៀងនិងកំណាព្យជាដើម។ ស្នាដៃដំបូងរបស់លោកលក់បានតម្លៃត្រឹមតែ១០០ដុល្លារតែប៉ុណ្ណោះក្នុងមួយរឿងបន្ទាប់ពីលោកបានដកថយចេញពីការបោះពុម្ភស្នាដៃរបស់លោកមួយរយ:មកលោកក៏បានបោះពុម្ពសៀវភៅ ខ្មាសឆ្កែ ជាកម្រងកំណាព្យនិងចុងក្រោយនេះគឺរឿងយប់អនាមិក។ 

kmaschkae

លោក ស៊ូ ខេមរិន្ទក៏មានស្នាដៃចម្រៀងជាច្រើនដែលបានហើរចេញពីចុងប៉ាកការបស់គាត់។ ចម្រៀងចំនួន៣បទដែលបានចេញផ្សាយតាមរយ:គេហទំព័រយូធូបដូចជា៖

១- មេឃអើយចន្ទ្រអើយ ច្រៀងដោយលោក យឹងយន

២-រំដួលកោះដាច់ បទភ្លេង លោក សុខសាន្ត ច្រៀងដោយលោក ម៉ា ចន្ទបញ្ញា

៣- បងអើយក្រោកមក បទភ្លេង លោក សុខសាន្ត ច្រៀងដោយ កញ្ញា មាស វ៉ារី

លោកថាលោកនឹងបន្តបោះពុម្ភស្នាដៃជាច្រើនទៀតក្នុងពេលខាងមុខនេះ។

19601617_1383416845088120_4869204992001375016_n

សូមអគុណក្នុងការចូលអានអត្ថបទយើងខ្ញុំ សូមអភ័យទោសរាល់កំហុសឆ្គងទាំងឡាយ

ដោយក្ដីយោគយល់

អត្ថបទដោយ ដំណឹងថ្ងៃនេះ

 

 

Recently Posts