លោកដូណាលត្រាំអាចនិងបាត់បង់តំណែងប្រសិនបើការស៊ើបសួរអតីតទីប្រឹក្សារបស់លោកឃុបឃិតជាមួយរុស្ស៊ីមានពាក់ព័ននឹងលោក

  • 2017-12-02 15:54:37
  • Views 12

Shares

លោក Michael Flynn អតីតទីប្រឹក្សាពិសេសរបស់លោកដូណាល់ ត្រាំ ហើយដែលកំពុងជាប់សង្ស័យ ក្នុងសំណុំរឿងឃុបឃិតជាមួយរុស្ស៊ីនោះ បានសារភាពទទួលស្គាល់ថា ខ្លួន ពិតជាបានកុហក ក្រុមស៊ើបអង្កេតFBI ទាក់ទិននឹងការស៊ើបសួរ ស្តីអំពីជំនួបដោយសំងាត់ រវាងលោក និងអគ្គរដ្ឋទូតរុស្ស៊ី។ ចំលើយ សារភាពទទួលស្គាល់នេះ និងបើកទំព័រថ្មី ដល់ការស៊ើបអង្កេតលើរឿងអាស្រូវ ឃុបឃិតគ្នា រវាងរុស្ស៊ី និងក្រុមការងាររបស់លោកដូណាល់ ត្រាំ។ រឿងអាស្រូវនេះ បាននិងកំពុង តែបំពុលអាណត្តិប្រធានាធិបតី របស់លោកដូណាល់ ត្រាំ។

michael_flynn_copy

នៅចំពោះមុខរដ្ឋអាជ្ញាស៊ើបអង្កេត កាលពីថ្ងៃសុក្រ ទី១ ធ្នូ នេះ  លោក Michael Flynn បានទទួលស្គាល់ថា លោកពិតជាបាន កុហកក្រុមការងារFBI ដោយបានលាក់ មិនប្រាប់ការពិត ស្តីពីខ្លឹមសារ នៃការនិយាយឆ្លើយឆ្លងគ្នា រវាងលោក និង លោកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំក្រុងវ៉ាស៊ីនតោន។ លោក Michael Flynn បានអះអាងថា ចាប់ពីពេលនេះទៅ ដោយយោងលើផលប្រយោជន៍ក្រុមគ្រួសារលោក និងផលប្រយោជន៍ជាតិអាមេរិកទាំងមូល លោកសូមធានា ថានឹងសហការជាមួយនឹងក្រុមស៊ើបអង្កេត ឲ្យបានពេញទី។តែយ៉ាងណា មេធាវីរបស់សេតវិមាន បានអះអាងថា សម្តីទទួលស្គាល់របស់លោក Michael Flynn គឺជាចំលើយ ដែលទាក់ទងតែរូបលោកម្នាក់តែប៉ុណ្ណោះ។ មន្ត្រីផ្សេងៗទៀត របស់រដ្ឋាភិបាលមិនមានជាប់ពាក់ព័ន្ធឡើយ។

Recently Posts