លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រកាសឲ្យមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជានៅបន្តសកម្មភាពនៅកម្ពុជាបន្តទៀត

  • 2017-12-02 15:12:19
  • Views 323

Shares

មិនដល់មួយសប្តាហ៍ផងបន្ទាប់ពីចង់បិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅរសៀលថ្ងៃសៅរ៍នេះពីខេត្តសៀមរាប លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចផ្លាស់ប្តូរចិត្តវិញ ដោយបញ្ជាក់ថា នឹងមិនមានការបិទអង្គការក្រៅរដ្ឋាភិបាលមួយនេះឡើយ។ បើតាមលោកនាយករដ្ឋមន្ត្រី ការសម្រេចបែបនេះដោយសារតែការស៊ើបអង្កេតរកមិនឃើញថា អង្គការសិទ្ធិមនុស្សនេះធ្វើសកម្មភាពល្មើសច្បាប់។

hunsencchr

តាមរយៈសារព័ត៌មានអនឡាញ Freshnews លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលសម្រេចអនុញ្ញាតឲ្យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បន្តបម្រើសកម្មភាពសិទ្ធិមនុស្សនៅស្រុកខ្មែរបន្តទៀត។ ឲ្យបន្តសកម្មភាពទៀត ព្រោះការស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃរកឃើញថា អង្គការក្រៅរដ្ឋាភិបាលនេះ មិនមានសកម្មភាពពាក់ព័ន្ធបញ្ហាល្មើសច្បាប់នោះទេ។

hqdefault

 

Recently Posts