ទំព័រ Facebook Fresh News ត្រូវគេHackហើយផ្សាយថា នាយករដ្ឋមន្រ្តីត្រូវគេធ្វើឃាត

  • 2017-11-28 05:12:43
  • Views 18

Shares

នៅព្រឹកចន្ទនេះ មានព័ត៌មានតាមហ្វេសប៊ុកមួយ បានផ្សាយថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានគេធ្វើឃាត។ ព័ត៌មាននេះឃើញផ្សាយតាមហ្វេសប៊ុករបស់Fresh News ដែលជាសារព័ត៌មានមាននិន្នាការស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែភ្លាមៗនោះ Fresh News បានប្រកាសថាហ្វេសប៊ុករបស់ខ្លួនត្រូវបានគេលួច Hack ចូលហើយផ្សាយព័ត៌មានមិនពិត។ ជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបដិសេធព័ត៌មាននោះដែរ ខណៈលោកមិនមានវត្តមាននៅក្នុងការប្រជុំសភាដើម្បីប្រកាសសុពលភាពសមាជិកថ្មីនៅព្រឹកនេះ។

Capture

ភ្លាមៗក្រោយពីមានការផ្សាយថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានគេធ្វើឃាតនោះ លោកប្រមុខរដ្ឋាភិបាលបានចេញប្រកាសលើហ្វេសប៊ុករបស់លោកថា ជាព័ត៌មានមិនពិត។

ជាមួយគ្នានោះ កាសែតអនឡាញ Fresh News បានប្រកាសថ្កោលទោសការលួចHack គេហទំព័ររបស់ខ្លួន និងអះអាងថា សមត្ថកិច្ចកម្ពុជាកំពុងតែសហការជាមួយសមត្ថកិច្ចអន្តរជាតិ ដើម្បីរកចាប់ខ្លួន Hacker ដែលគេថាមានមូលដ្ឋាននៅអាមេរិក និងកាណាដា។ លើសពីនេះ Fresh News បានផ្សាយថា មេទ័ពកំពូលៗជាច្រើននាក់ នៅតាមអង្គភាពផ្សេងៗ បានចេញមកថ្កោលទោសចំពោះករណី Hacker ចូលទៅគ្រប់គ្រងសារព័ត៌មានល្បីឈ្មោះមួយនេះ។ ប៉ុន្តែនៅប៉ុន្មានម៉ោងក្រោយសារព័ត៌មានដែលស្និទនឹងរដ្ឋាភិបាលមួយនេះបានប្រកាសខ្លួនឯងថាខ្លួនបានចូលទៅគ្រប់គ្រងសារព័ត៌មានអនឡាញនេះបានវិញហើយ។

អត្ថបទ វិទ្យុបារាំង

Recently Posts