ចិនមនុស្ស​ស្លាប់​យ៉ាង​តិច ២នាក់ របួស​ធ្ងន់ ២នាក់ និង​របួស​ស្រាល​ជា​ច្រើន​នាក់​ទៀតក្នុង ឧប្បត្តិវហេតុ​នេះ​ផ្ទុះ​ទីតាំង​ឧស្សាហកម្ម​មួយ​នៃ​ទីក្រុង​កំពង់ផែ

  • 2017-11-27 07:42:08
  • Views 23

Shares

នៅក្នុងប្រទេសចិន ព្រឹត្តិការណ៍ផ្ទុះមួយនៅព្រឹកថ្ងៃអាទិត្យ ទី២៦ វិច្ឆិកានេះបានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ២នាក់ របួសធ្ងន់ ២នាក់ និងរបួសស្រាលជាច្រើននាក់ទៀត។ ឧប្បត្តិហេតុនេះបានកើតមានឡើងនៅទីតាំងឧស្សាហកម្មមួយនៃទីក្រុងកំពង់ផែ Ningbo ស្ថិតក្នុងខេត្តហ្ស៊ីជាំងដែលមានចម្ងាយ ១០០គីឡូម៉ែត្រពីទីក្រុងសៀហៃ។ ក្រុមអ្នកជួយសង្រ្គោះកំពុងបន្តការងារយ៉ាងសកម្ម ហើយរដ្ឋអំណាចបានបើកការស៊ើបអង្កេតមួយដើម្បីរកមូលហេតុ។

រហូតមកដល់ពេលនេះ ព័ត៌មាននៃការផ្ទុះដែលបណ្តាលឲ្យស្លាប់មនុស្ស និងរបួសនៅបន្តស្រពិចស្រពិល ពិសេសគេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការផ្ទុះនោះ។ ព័ត៌មានផ្តល់ដោយសាក្សីដែលបានឃើញព្រឹត្តិការណ៍ផ្ទាល់ភ្នែកឲ្យដឹងថា ការផ្ទុះនោះមានកម្លាំង និងឥទ្ធិពលខ្លាំងរហូតធ្វើឲ្យបាក់រលំអាគារនៅក្បែរខាងស្ថិតក្បែរតំបន់រស់នៅរបស់ប្រជាជន បន្សល់ទុកប្រហោងធំៗនៅតាមជញ្ជាំងអាគារ បំផ្លាញរនាំងដែក និងកម្ទេសកញ្ចក់របស់ហាងទំនិញដែលស្ថិតចម្ងាយ ១គីឡូម៉ែត្រពីកន្លែងផ្ទុះ។

2017-11-26t114413z_1903273995_rc15956358e0_rtrmadp_3_china-blast
Recently Posts