លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជា​ផ្ទាល់​មាត់​ឲ្យ​ក្រសួង​មហាផ្ទៃបិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា

  • 2017-11-27 07:26:32
  • Views 165

Shares

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យនេះ បានបញ្ជាផ្ទាល់មាត់ឲ្យក្រសួងមហាផ្ទៃបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ បើតាម លោក ហ៊ុន សែន អង្គការក្រៅរដ្ឋាភិបាលមួយនេះបង្កើតឡើងដោយលោក កឹម សុខា ក្រោមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក។ប៉ុន្តែនាយិកាអង្គការនេះអះអាងថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មិនជាប់ពាក់ព័ន្ធនឹងសកម្មភាពនយោបាយនោះឡើយ។

នៅពេលជួបសំណេះសំណាលជាមួយកម្មកររាប់ពាន់នៅព្រឹកអាទិត្យ លោកប្រមុខរដ្ឋាភិបាលកម្ពុជា បានចាត់ទុកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថាបង្កើតឡើងទៅតាមការបញ្ជារបស់បរទេស។ បរទេសដែលលោក ហ៊ុន សែន ទំនងសំដៅទៅលើសហរដ្ឋអាមេរិកដែលឲ្យលោក កឹម សុខា ផ្អាកពីឆាកនយោបាយមួយរយៈហើយបង្កើតអង្គការនេះឡើងកាលពីឆ្នាំ២០០២។

លោក ហ៊ុន សែន អះអាងថា ការបង្កើតអង្គការក្រៅរដ្ឋាភិបាលមួយទៅតាមបរទេសបង្គាប់នេះគឺជារឿងខុសច្បាប់។ប៉ុន្តែបើអង្គការក្រៅប្រទេសមកបង្កើតដោយសុំច្បាប់លោក ហ៊ុន សែនថាមិនជាបញ្ហានោះទេ។

hqdefault

 

 
Recently Posts