ពលរដ្ឋស្រុកថ្មពួកប្ដឹងអង្ការសិទ្ធមនុស្សថាប៉ូលិសប្រើអំពើហិង្សាលើពលរដ្ឋដូុចសត្វធាតុ

  • 2018-04-28 06:24:15
  • Views 2607

Shares
toppicture

បន្ទាយមានជ័យ:  នៅព្រឹកថ្ងៃ២៣ខែមេសាឆ្នាំ២០១៨នេះមន្ត្រីកាពារសិទ្ធិមនុស្សនៃសមាគមន៍អាដហុក មានចុះស៊ើបអង្កេត ករណីអំពើរហឹង្សាដែល ពលរដ្ឋ ចោទប្រកាន់ថា:នគរបាលស្រុកថ្មពួក ប្រព្រឹត្ត អំពើរហឹង្សា ដូចក្មេងទំនើងយកកាំភ្លើងភ្ជុងរបួសដើមទ្រូងនិងយកកាំភ្លើងខ្លីវាយក្បាលបែករួចព្រួតគ្នាវាយទាត់ធាក់ពលរដ្ឋដូចសត្វធាតុហើយយកមនុស្សទៅឃុំ ជំរិតទារប្រាក់ខណះពេលដែលសមត្ថកិច្ច

ប្រឹង ប្រកែកដោះសាថាមិនពិត។ខណះជនរងគ្រោះបានអះអាងថាត្រូវបាននគរបាលស្រុកថ្មពួកវាយដំច្រំធាក់ បានលើកគ្នាមកកាន់ស្នាក់ការអង្គការសមាគមន៍កាពារសិទ្ធិមនុស្សអាដហុកដើម្បីរៀបចំនិតីវិធីដាក់ពាក្យបណ្តឹងទៅកាន់តុលាការទាមទាររកយុត្តិធម៌។

 ជនរងគ្រោះ មានឈ្មោះ ស្មន់សុជឿត  ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ នៅភូមិ ផ្សារថ្មី ឃុំថ្មពួក ស្រុក ថ្មពួក ខេត្ត បន្ទាយមានជ័យ និងម្នាក់ទៀតឈ្មោះ បាក់ឡងអឿប អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិ    យាងវៀន ឃុំផ្គាំ ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យដែលត្រូវជាបងប្អូនថ្លៃនឹងគ្នា។ បាន ប្តឹង សមត្ថកិច្ច នគរបាល ស្រុក ថ្មពួក មួយក្រុមដែលបាន ព្រួតគ្នា ប្រើអំពើរហឹង្សាមកលើពួកគាត់ ដែលពួកគាត់ស្គាល់ឈ្មោះ តែ៣នាក់ រួមមាន ១ឈ្មោះ  យ៉បបេប ភេទប្រុស អាយុ ៣៥ឆ្នាំ  ២ឈ្មោះ ហុងគឹមហាំង ភេទ ប្រុស អាយុ ៣៥ឆ្នាំ   ៣ឈ្មោះ យក់ ធម្មតា  អាយុ២៧ ឆ្នាំ ដែលជា ប៉ូលិស នៅក្នុង អធិការដ្ឋាន ស្រុកថ្មពួក និងបក្ខពួកចំនួន២នាក់ទៀត។

ជនរងគ្រោះ បានប្រាប់ថា កាលពី ថ្ងៃទី៩ខែមេសាឆ្នាំ២០១៨វេលាម៉ោង៩យប់ពួកគាត់បានផឹកស៊ីជាមួយ មិត្តភ័ក្រ ចំនួន២នាក់ទៀត ម្នាក់ឈ្មោះអឿនសំអាត ភេទប្រុសអាយុ២៦ឆ្នាំដោយ អង្អុយក្នុង កញ្ចុះ ក្នុងហាងមួយកន្លែង។រហូតដល់ម៉ោង១១យប់ពេលនោះឈ្មោះអឿនសំអាតបានចេញទៅនោមហើយក៏បានឈ្លោះប្រកែកគ្នានិងប្រតាយប្រតប់គ្នាជាមួយអ្នកផ្សេងដែលយើងមិនដែលស្គាល់ពេលឃើញដូច្នោះពួកគាត់ក៏បានចូលទៅឃាត់ ហើយពួកគេក៏បានដើរចេញរៀងខ្លួន។ពេលនោះ  ឈ្មោះប៉ាកឡងអឿប ក៏បាន ឌុបឈ្មោះ អឿនសំអាត ទៅផ្ទះវិញ ពេលជិះបានប្រហែល៥០០ម៉ែត្រពីកន្លែងផឹកស៊ី ក៏មានរថយន្ត មួយជិះមកកៀ ពួកគេតែមិនបានដួលម៉ូតូនោះទេព្រោះតែពួកគេបានជិះម៉ូតូគេចចូលផ្លូវតូចហើយក៏ជាប់ម៉ូតូនិងក្រឡុកហើយ ឈ្មោះ  អឿនសំអាត បានលោតចេញពីម៉ូតូរត់បាត់ទៅ។សល់តែឈ្មោះប៉ាកឡងអឿបម្នាក់ឯងប៉ុណ្ណោះដែលកំពុងខំទាញម៉ូតូអោយចេញពីក្រឡុកពេលនោះស្រាប់តែប៉ូលីសស្រុកថ្មពួកមួយក្រុមបានមកដល់ដោយមិនបានសួរនាំអ្វីទេស្រាប់តែយកកាំភ្លើងមកភ្ជុងដើមទ្រូងបណ្តាលឲ្យឈ្មោះប៉ាកឡងអឿបមុតរបួសទ្រូងមិនតែប៉ុណ្ណោះពេលដែលគ្នាអង្គុយចុះស្រាប់ប៉ូលីសនោះបានយកកាំភ្លើងខ្លីវាយក្បាលបណ្តាលឲ្យបែកហូរឈាម ហើយមានប៉ូលីសខ្លះបានយកដំបង ឬស្សីវាយចំខ្នងបណ្តាលឲ្យដួលពេលនោះប៉ូលីសបានព្រួតគ្នាវាយទាត់ធាក់និងបានគំរាមបាញ់សម្លាប់ចោលទៀតផង។

ប្រភពបានបន្តឲ្យដឹងទៀតថា:វាយតាមផ្លូវមិនអស់ចិត្តពេលចាប់ទៅដល់អធិការដ្ឋានប៉ូលីសបានវ៉ៃដំច្រំធាក់មកលើរូបគាត់បន្ថែមទៀតរហូតមានរបួសសុះសាច់។ពេលបាត់បងថ្លៃយូពេកឈ្មោះស្នន់សុជឿតក៏បានជិះម៉ូតូតាមរកក៏បានឃើញគេប៉ូលីសចាប់ចូលអធិការស្រុកខ្លួនមកចូលមកតាមរកមើលពេលនោះឃើញបងថ្លៃត្រូវប៉ូលីសវ៉ៃហូរឈាមពេញមុខខ្លួនក៏ស្រែកសួរថាវ៉ៃគាត់ធ្វើអីគាត់មិនបានវ៉ៃគេទេស្រាប់តែប៉ូលីសទាំងនោះមិនឆ្លើយតបទេក៏បានបញ្ជាឲ្យគេចាប់វាយខ្នោះស្នន់សុជឿតម្នាក់ទៀតនិងបានយកកាំភ្លើងភ្ជុងពីក្រោយរួចអោយលុតជង្គង់ចុះ ពេលនោះប៉ូលីសមានគ្នា៥ នាក់ ដូចបានរៀបរាប់ខាងលើបានវាយទាត់ធាកស្ទើសន្លប់ទើបឈប់និងបានអោយពួកគេលុបលាងមុខចេញហើយដាក់ខ្នោះជើងហើយអោយពួកគេដេក។ លុះថ្ងៃទី១០ មេសាឆ្នាំ ២០១៨ វេលាម៉ោង៤រសៀល ទើបគេដោះលែងឲ្យគាត់ត្រឡប់មកវិញតែពួកគេឲ្យជនរងគ្រោះទាំង២នាក់បង់លុយ១លានរៀល តែដោយសារគ្មានប្រាក់ទើបពួកគាត់ប្រមូលបានប្រាក់ចំនួន៣០ម៉ឺនរៀលអោយទៅប៉ូលីសទើបគេព្រមដោះលែងមកវិញ។

ទោះជាយ៉ាងណាដោយសារតែការប្រើប្រាស់អំពើរហឹង្សារបស់ប៉ូលីសបណ្តាលឲ្យពួកគាត់បាត់កាបូបតម្លៃបាតចំនួន៣០០០បាត លុយ២០០បាត លុយដុល្លា១៨ដុល្លានិងបែកទូរស័ព្ទដៃទំនើបមួយគ្រឿង និងពួកគាត់ទាំង២រងរបួសពេញខ្លួនពួកគាត់សំណូមពរឲ្យតុលាការជួយរកយុត្តិធម៌ជូនពួកគាត់ផងកុំអោយគេចោទប្រកាន់ថាតុលាការស្តងដា២។

ឆ្លើយតបនឹងបញ្ហានេះអធិការរងនគរបាលស្រុកថ្មពួក លោក ឈួត ថា អះអាងថា មន្ត្រីប៉ូលិសមិនបានព្រួតគ្នាវាយធ្វើបាបពលរដ្ឋដូចការចោទប្រកាន់នោះទេ ប៉ុន្តែអះអាងថា អំពើហិង្សាក្នុងការប៉ះទង្គិចគ្នានោះ ដោយសារពលរដ្ឋទាំងនោះជាជនបង្កអុកឡុកនៅហាងខារ៉ាអូខេមួយកន្លែង នៅស្រុកថ្មពួក ហើយលោកក៏បាននាំមន្ត្រីសមត្ថកិច្ចចុះទៅបង្ក្រាបតាមពាក្យបណ្ដឹងរបស់ម្ចាស់ហាង៖ «មានពីណាទៅវាយមនុស្សអត់កំហុសនោះ? យើងដឹងច្បាប់ហើយតើបើយើងទៅវាយមនុស្សអត់មានមូលហេតុ គេនឹងប្ដឹងយើងវិញបានតើ។ តែវាមានរឿង គឺម៉ូតូវា ៣ គ្នា ៦នាក់ ហើយសមត្ថកិច្ចមានគ្នាតែ ៤នាក់ទេ ហើយចុះចាប់ជិតម៉ោង ១២យប់ណោះ ដែលខ្ញុំតាមប្រមាញ់ ហើយឪពុកម្ដាយគាត់អត់យល់ គាត់ថា ខ្ញុំទៅវាយមនុស្សអត់កំហុស»។

ជុំវិញបញ្ហានេះ នៅព្រឹកថ្ងៃទី២៣ខែមេសា ឆ្នាំ ២០១៨ នេះ មន្ត្រីសិទ្ធិមនុស្ស នៃសមាគមន៍អាដហុកបានចុះទៅស៊ើបអង្កេតដល់ទីកន្លែងកើតហេតុបានវាយតម្លៃថាយើងនៅតែមានការសង្ស័យដោយសារបកស្រាយនេះមិនស៊ីសង្វាក់ទៅលើផ្លូវច្បាប់ទាក់ទងទៅលើកិច្ចកាពារធម្មានុរូបដោយគ្រាន់តែចាប់ខ្លួនមនុស្សម្នាក់ហើយសមត្ថកិច្ចមានគ្នាច្រើននិងមានយុទ្ធសាស្ត្រសម្រាប់និគ្រោះរាល់បទល្មើសដើម្បីបញ្ជៀសរាល់បទល្មើសរងគ្រោះមកលើខ្លួនឯងផងនិងជនដែលត្រូវឃាត់ខ្លួនផង។  សំនួរសួរថាតើសមត្ថកិច្ចរងគ្រោះប៉ុន្មាននាក់បានជាវាយជនរងគ្រោះឲ្យរងរបួសដល់ថ្នាក់នេះ?

ទោះជាយ៉ាងណា មជ្ឈដ្ឋាននានា លើកឡើងថា: សមត្ថកិច្ចនគរបាលស្រុកថ្មពួកនេះពិតជាសាហាវឃោឃៅមែនយ៉ាប់ទាំងមេទាំងកូនតែម្តង កន្លងមកលោកអធិការ រូបស្រស់បើករថយន្តបង្ករគ្រោះថ្នាក់ចរាចរណ៍ហើយនឹងត្រូវបានគេប្តឹងរឿងចូលទៅវាយគេដល់ក្នុងរោងការ  តុលាការមិនចាត់ការ ហើយឥឡូវនេះ  មន្ត្រីប៉ូលីសជាកូនចៅ បានចិត្ត ប្រព្រឹត្ត អំពើរហឹង្សា ដូចក្មេងទំនើងយកកាំភ្លើងភ្ជុងរបួសដើមទ្រូងនិងយកកាំភ្លើងខ្លីវាយក្បាលបែករួចព្រួតគ្នាវាយទាត់ធាក់ពលរដ្ឋដូចសត្វធាតុហើយយកមនុស្សទៅឃុំ ជំរិតទារប្រាក់ទៀតគួរតែ  លោកនេត្រសាវឿន អគ្គស្នងការ នគរបាលជាតិ ហៅលោក ឧត្តមសេនិយ៍ទោអ៉ាត់ខែមស្នងការខេត្តបន្ទាយមានជ័យ ទៅរៀនសូត្រ ក្រមសិលធម៌ កងកម្លាំងប្រដាប់អាវុធឡើងវិញដើម្បីឲ្យចេះហើយយកមក អប់រំកូនចៅកុំអោយធ្វើដូចក្មេងទំនើងបែបនេះទៀត៕

30173887_1099097013561953_871624354_o
30223332_1099097113561943_2036021972_o
30174363_1099097110228610_113897502_o
22730261_907158086126535_2270509752067929551_n

 

images

ប្រភពខ្មែរជាយដែន

Recently Posts