ជំងឺមហារីកក្រពែងប្រូស្តាត(Prostate)អ្នកចាំបាច់ត្រូវដឹង

  • 2017-11-25 05:01:08
  • Views 42

Shares

ពិបាកបត់ជើងតូច ! បត់ជើងតូចញយ ... អាការៈនេះមិនមែនជាបញ្ហាដែលកើតមានតែលើរូវស្ត្រីវ័យចំណាស់ទេ បុរសក៏អាចជួបប្រទះបញ្ហានេះដូចគ្នា ! ហើយសម្រាប់បុរស ដើមហេតុអាចមកពីប្រូស្តាត ! តើប្រូស្តាតជាអ្វី ? ប្រូស្តាតជាសរីរាង្គដ៏សំខាន់មួយរបស់បុរស។ គ្រូពេទ្យតែងណែនាំឱ្យមនុស្សប្រុស ចាប់ពីអាយុ៥០ឆ្នាំឡើង ឧស្សាហ៍តាមដានសុខភាពសរីរាង្គប្រូស្តាតមួយនេះ ព្រោះជំងឺមហារីកដែលកើតលើមនុស្សប្រុសញឹកញាប់ជាងគេ គឺ ជំងឺមហារីកប្រូស្តាតនេះឯង។

គ្រប់មនុស្សប្រុសសុទ្ធតែដឹង ស្ទើរតែគ្រប់គ្នា ថាក្រពេញប្រូស្តាត ដែលជាសរីរាង្គដ៏សំខាន់មួយរបស់បុរស អាចបង្កបញ្ហាដល់សុខភាព នៅពេលវ័យកាន់តែចាស់ទៅ។ នេះជាអ្វីដែលមនុស្សប្រុសភាគច្រើនបានដឹង។ ប៉ុន្តែសួរថាតើប្រូស្តាតនៅមានទីតាំងនៅទីណា ? មានពាក់ព័ន្ធអ្វីខ្លះនឹងបញ្ហាផ្លូវភេទ ? ធ្វើដូចម្តេចទើបអាចរក្សាសុខភាពប្រូស្តាតបានល្អ ? នេះជាសំណួរដែលបុរសទូទៅ ពិបាកនឹងផ្តល់ចម្លើយ និងតែងចោទសួរខ្លួនឯង។

Stages-of-Prostate-Cancer

មហារីកប្រូស្តាត

ចំពោះមហារីកប្រូស្តាតដែលជំងឺមហារីករបស់បុរសលំដាប់ទីមួយ ជាករណីកម្រទេ។ ប៉ុន្តែមានការយល់ច្រលំច្រើនជុំវិញជំងឺមហារីកប្រូស្តាតនេះ។ ទម្រង់ខ្លះ គឺជាភាពច្រាស់ទ្រុឌទ្រោមនៃប្រូស្តាត និងករណីស្រាលទេ គឺប្រៀបដូចសក់ក្បាលមនុស្សចាស់ទៅឡើងស្កូវយ៉ាងដូច្នោះ។ រោគសញ្ញាបែបនេះពេលខ្លះ មិនត្រូវការការព្យាបាលអ្វីទេ ប៉ុន្តែចាំបាច់ត្រូវមានការតាមដាន។ ដើម្បីអាចកំណត់និងវាយតម្លៃ ថាជាជំងឺមហារីកប្រូស្តាតបាន ទាល់តែមានការសង្ស័យ គ្រូពេទ្យឯកទេសលូកស្ទាបតាមទ្វារលាមក ហើយ ឆ្កឹះសាច់មកវិភាគ។ ជាធម្មតា កំរិតនៃការវាស់វែងតាមមាត្រដ្ឋានGleason គិតពិន្ទុពី០ ទៅ១០។ បើនៅត្រឹម៦ វាមិនមែនជាតំណាងគ្រោះថ្នាក់ទេ និងក៏មិនទាន់ត្រូវការការព្យាបាលដែរ។ ជាទូទៅបុរសចំណាស់ដែលមានបញ្ហាប្រូស្តាតធ្វើទុក ៨០%មានដល់កំរិត៦នេះឯង។ ក្នុងករណីបែបនេះ បុរសម្នាក់ក្នុងចំណោមពីរនាក់បានស្វែងរកការព្យាបាល ដែលតាមការពិតវាមិនទាន់ចាំបាច់ផង។ ប៉ុន្តែសូមកុំកំណាញ់នឹងធ្វើការតាមដានសុខភាព និងទៅវិភាគវែករកជំងឺមហារីក។ សូមចងចាំថាមានទម្រង់នៃជំងឺមហារីកដែលមិនទាមទារការព្យាបាល តែត្រូវការការរក្សាថែទាំអនាម័យជីវិត និងការរស់នៅ និងទម្រង់ជំងឺមហារីកដែលសំងំឈឹងគ្មានផ្តល់រោគសញ្ញា ឱ្យធ្វេសប្រហែសមួយភ្លែត ជំងឺក៏វិវត្តលឿនដល់ដំណាក់កាលខ្លាំង ពិបាកជួយសង្គ្រោះ។

 

សូមអគុណក្នុងការចំណាយពេលដ៏មានតម្លៃអានអត្ថបទរបសយើងខ្ញុំ

អត្ថបទដោយ៖ចាក់ស្មុក

Recently Posts