អាមេរិកលក់​ប្រព័ន្ធ​ការពារ​មីស៊ីល​​ តម្លៃ​រាប់​រយ​លាន​ដុល្លារ​ ទៅ​ឲ្យ​ជប៉ុន

  • 2018-01-10 03:53:33
  • Views 188

Shares
444_large

រដ្ឋបាលលោកដូណាល់ ត្រាំ បានយល់ព្រមលក់ប្រព័ន្ធការពារមីស៊ីលអន្តរទ្វីប ទៅឲ្យជប៉ុន ក្នុងតម្លៃ ១៣៣,៣ លានដុល្លារ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក នាថ្ងៃទី៩ ខែមករា។

ក្នុងកិច្ចព្រមព្រៀងទិញលក់នោះ មានរួមបញ្ចូលទាំង មីស៊ីលបាញ់ស្កាត់ ចំនួន៤ ឧបករណ៍ផ្ទុកមីស៊ីល ប្រភេទ MK 29 ចំនួន ៤ ព្រមទាំងមានផ្ដល់អ្នកបច្ចេកទេសផងដែរ។

ការលក់នេះ គឺស្របទៅតាមការប្ដេជ្ញាចិត្តរបស់ប្រធានាធិបតីដូណាល់ ត្រាំ ក្នុងការបង្កើនសមត្ថភាពបន្ថែមផ្នែកប្រព័ន្ធការពារ ទៅឲ្យប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីការពារការគំរាមកំហែងពីកូរ៉េខាងជើង។

គួររំលឹកផងដែរថា ក្នុងឆ្នាំ ២០១៧ កន្លងទៅ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិចជាច្រើនដង ដែលមានទាំងការបាញ់ចូលដែនទឹករបស់ជប៉ុនថែមទៀតផង។ ដោយមានការគំរាមកំហែងម្ដងជាពីរដងពីកូរ៉េខាងជើងបែបនេះហើយ ទើបធ្វើឲ្យជប៉ុន សម្រេចទិញប្រព័ន្ធការពារមីស៊ីលពីសហរដ្ឋអាមេរិកនាពេលនេះ៕

ប្រភព៖ CNN អត្ថបទ៖ អ៊ឹម ម៉េងស៊ាង

ប្រភពខ្លីៗ

Recently Posts