សាលារាជធានីភ្នំពេញចាប់ផ្ដើមស្ដារលូបង្ហូរទឹកសាចាថ្មី

  • 2018-01-10 03:21:18
  • Views 158

Shares
FloodBasicsandSafety_800

អាជ្ញាធររាជធានីភ្នំពេញ បានចាប់ផ្តើមយុទ្ធនាការស្តារប្រព័ន្ធលូ នៅក្នុងខណ្ឌចំនួន៤ ដែលមានប្រវែងជិត ៥០០គីឡូម៉ែត្រកាលពីថ្ងៃទី៩ ខែមករា។ ការស្តារលូនេះ ដើម្បីដោះស្រាយបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀង។

យុទ្ធនាការស្តារប្រព័ន្ធលូនេះ បានចាប់ផ្តើមអនុវត្តមុនគេនៅខណ្ឌទួលគោក ក្នុងចំណោមខណ្ឌទាំង ៤ ដែលរួមមាន៖ ខណ្ឌទួលគោក ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌដូនពេញ។ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ខណ្ឌទាំង ៤នេះ តែងតែជន់លិចដោយកន្លែង។

photo6242462853244233704_large

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាអ្នកទទួលបន្ទុកទាំងស្រុង នៅតាមផ្លូវធំៗ ក្នុងការស្តារប្រព័ន្ធលូ ក្នុងខណ្ឌទាំង ៤នេះ។ ដោយឡែក អាជ្ញាធរខណ្ឌ ជាអ្នកទទួលបន្ទុកស្តារប្រព័ន្ធលូ នៅតាមផ្លូវតូចៗ។

ក្រុមអ្នកបារលូបានឲ្យដឹងថា នៅក្នុងលូ ដែលកំពុងស្តារទាំងនេះ មានដី សំរាម កំប៉ុង ថង់ផ្លាស្ទិក និងមែកឈើជាដើម។

ដើម្បីដោះស្រាយ និងកាត់បន្ថយការជន់លិច ដោយជំនន់ទឹកភ្លៀង នៅឆ្នាំ២០១៨នេះ សាលារាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការចំនួន៣ គឺ៖

ទី១-ការចាប់ផ្តើមបើកយុទ្ធនាការស្តារប្រព័ន្ធលូ ក្នុងខណ្ឌទួលគោក ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌដូនពេញ ចាប់ផ្តើមពីខែមករានេះ ដោយមានប្រវែងជិត ៥០០គីឡូម៉ែត្រ។

វិធានការទី២-ការរៀបចំស្តារប្រឡាយ ដាក់លូ ដើម្បីរំដោះទឹកភាគខាងត្បូង និងភាគខាងលិចព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

និងទី៣-ការរៀបចំកសាងស្ថានីយបូមទឹក នៅតំបន់លូប្រាំ ក៏ដូចជាការបង្កើនសមត្ថភាពបូមទឹក នៅស្ថានីយបូមទឹកបឹងទំពុន៕

 

អត្ថបទ៖ លីហៀង

ប្រភពខ្លីៗ

Recently Posts