Samsung បានប្រាក់​ចំណេញ​របស់​ខ្លួន​មាន​ចំនួន​ប្រមាណ​ជា ១៤,១​ពាន់​លាន​ដុល្លារ៣ខែចុងក្រោយ

  • 2018-01-09 02:19:31
  • Views 153

Shares
genting-ses6_large

ក្រុមហ៊ុន Samsung Electronics បានឲ្យដឹងថា ចន្លោះពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០១៧ ប្រាក់ចំណេញរបស់ខ្លួនមានចំនួនប្រមាណជា ១៤,១ពាន់លានដុល្លារ ដែលជាការបំបែកត្រាថ្មីមិនធ្លាប់មានពីមុនមក។

បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ប្រាក់ចំណេញនៃត្រីមាសទី៤របស់ Samsung មានការកើនឡើងដល់ ៦៤% ឯណោះ។ ចំណូលភាគច្រើនគឺបានមកពីជំនួញលក់បន្ទះឈីបស្មាតហ្វូន។

ដោយសារប្រាក់ចំណេញចេះតែកើនឡើង Samsung បានចំណាយថវិកាប្រមាណ ៦៥៥លានដុល្លារ ធ្វើជាប្រាក់លើកទឹកចិត្តដល់បុគ្គលិកទាំងអស់៕

ប្រភព៖ Washingtonpost ប្រែសម្រួល៖ ឈាង.

ប្រភពខ្លីៗ

Recently Posts